ទីក្រុងមូស្គូ ( 21/10/13 )៖មនុស្សយ៉ាងហោចណាស់ 7 នាក់បានស្លាប់និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតរបស់ស្ត្រីម្នាក់នៅលើឡានក្រុងមួយដែលកំពុងបើកបរនៅទីក្រុង Volgograd ភាគខាងត្បូងនៃប្រទេស។
https://i1272.photobucket.com/albums/y389/domneng/Ariel/Suicide1_zpsec5c881f.jpg
យោងតាមរបាយការណ៍បានបញ្ជាក់ថាស្ត្រីដែលមានអាយុ 30 ឆ្នាំមានឈ្មោះថា Naida Asiyalova បានបំផ្ទុះខ្លួនឯងភ្លាមក្រោយឡើងលើឡានក្រុងបានបន្តិច។ក្រោយការស៊ើបអង្កេតអំពើនេះត្រូវបានអជ្ញាធរចោទប្រកាន់ថាជាអំពើភាវរកម្មពីព្រោះថាគ្រាប់បែកដែលបានប្រើប្រាស់ជាអាវុធខុសច្បាប់។
https://i1272.photobucket.com/albums/y389/domneng/Ariel/Suicide2_zps6366fb7b.jpg
រដ្ឋាភិបាលក្នុងតំបន់បានប្រើប្រាស់ថវិការរបស់ខ្លួនក្នុងការសងថ្លៃជម្ងឺចិត្តដល់ក្រុមគ្រួសារជនរងគ្រោះប្រមាណជា ជា 1 លានរូពីត្រូវជា 31,000 ដុល្លារសម្រាប់គ្រួសារនីមួយៗហើយ 12,500 ដុល្លារសម្រាប់ជនរងគ្រោះធ្ងន់ធ្ងរនិង 3,125 ដុល្លារសម្រាប់អ្នករងគ្រោះស្រាល៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
Home ដំណឹងជាតិ-អន្តរជាតិ ស្ត្រីម្នាក់ធ្វើអត្តឃាតខ្លួនឯងនិងបានសម្លាប់មនុស្ស 7 នាក់ផ្សេងទៀតនៅរុស្ស៊ី