HTC កំពុង​សម្លឹង​ទីផ្សារ Tablet និង​នាឡិកា​ឆ្លាត​វៃ​

0
8

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​តៃវ៉ាន់ HTC បាន​ស្ងប់ស្ងាត់​ជាមួយនឹង​ទីផ្សារ Tablet បន្ទាប់ ពី HTC Flyer ទទួលបាន​តម្រូវការ​ទាប កាលពី​ឆ្នាំ​កន្លងទៅ​។​

​មិនមែន​រវល់​ជាមួយនឹង​ការផលិត​ស្មា​ត​ហ្វូន ទើប​ភ្លេច​ការផលិត Tablet នោះទេ ប៉ុន្តែ HTC កំពុងតែ​រងចាំ​ឱកាស​ក្នុង​ការបង្ហាញ​ពី​ភាព​អស្ចារ្យ​។​
​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង Financial Times លោក Peter Chou នាយក​ប្រតិបត្តិ HTC បាន​បង្ហាញ​ឲ្យដឹងថា ក្រុមហ៊ុន HTC មិន​បាន​បោះបង់ចោល​ទីផ្សារ Tablet នោះទេ ផ្ទុយទៅវិញ ថែម​ទាំង​បង្កើត​ឧបករណ៍​ដែល​អាច​ពាក់​នឹង​ដៃ​ទៀតផង ពោលគឺ​អាច​ជា​នាឡិកា​ឆ្លាត​វៃ​។​

​ក្រុមហ៊ុន HTC ក៏​បាន​សារភាព​ថា ទីផ្សារ​ស្មា​ត​ហ្វូន​របស់ខ្លួន​មិនសូវ​ទទួលបានល​ទ្ធ​ផល​ល្អ​នោះ​ទេ ប៉ុន្តែ​វា​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​នៅក្រោយពេល​ដែល HTC បង្ហាញ​ផលិតផល​ថ្មី​៕

HTC America

LEAVE A REPLY

Please enter your comment!
Please enter your name here