នៅថ្ងៃចន្ទម្សិលមិញនេះ នាពេលល្ងាច Facebook ហាក់ដូចជាកើតមានបញ្ហាមិនប្រក្រតី ពោលគឺគាំងមិនអាចធ្វើអ្វីផ្សេងៗបាន។
ដោយឡែកនៅព្រឹកថ្ងៃអង្គារនេះ តំណាងក្រុមហ៊ុន Facebook បានចេញមុខបំភ្លឺថា Facebook ដំណើរការឡើងវិញជាធម្មតា ប៉ុន្តែមិនបានបញ្ជាក់ថា ការជាប់គាំងនោះមកពីហេតុអ្វីនោះទេ។
កាលពីម្សិលមិញនេះ មានអ្នកប្រើប្រាស់ Facebook មួយចំនួនមិនអាចចុច Like, comment ឬ Post ព័ត៌មានផ្សេងបាន ហើយមានអ្នកខ្លះមិនអាច Log In ចូលទៅក្នុងគណនីផ្ទាល់ខ្លួនបាន ដោយនៅក្នុងនោះ ដំណឹង ក៏មិនអាច Log In ចូលផងដែរ រហូតដល់រងចាំមួយរយៈទើបអាចប្រើប្រាស់វិញបាន៕
ប្រភព៖ ចុចទីនេះ
https://www.facebook.com/photo.php?fbid=214161538762240&set=a.176315222546872.1073741825.176187519226309&type=1&theater