ប្រទេស​អាស៊ី​តែ​ពីរ​ប៉ុណ្ណោះ​ស្ថិតក្នុង​ចំណោម 10 ប្រទេស​លើ​លោក​ដែល​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​បំផុត​

0
16

​ជា​រៀងរាល់ឆ្នាំ​គណៈកម្មាការ​ទេសចរណ៍​ពិភពលោក​បាន​នឹង​ចេញ​តារាង​នៃ​ប្រទេស​ដែល​មាន​សក្តានុពល​ទេសចរណ៍​ខ្លាំង​បំផុត​លើ​លោក​តាមរយៈ​ទិន្នន័យ​ចំនួន​អ្នក​ទេសចរណ៍​ដែល​ប្រទេស​ខ្លួន​ទទួលបាន​។​ខាងក្រោម​នេះ​ជា​តារាង​ដែល​បាន​ចេញ​កាលពី​ខែកញ្ញា​ថ្មីៗ​នេះ​ហើយ​មាន​ប្រទេស​អាស៊ី​តែ​២​ប៉ុណ្ណោះ​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​១០​។​នាំគ្នា​ជ្រើស​យក​មួយ​ដើម្បី​ទៅ​ធ្វើ​ដំណើរ​កំសាន្ត​ទាំងអស់គ្នា​!!

10- មិចស៊ិចកូ ( ២២.៤​លាន​នាក់ )
https://i1272.photobucket.com/albums/y389/domneng/Ailya/Tourism2_zps51d16788.jpg
9- ម៉ាឡេស៊ី ( ២៤.៦​លាន​នាក់ ) : អ្នក​ទេសចរណ៍​ជាច្រើន​លាន​នាក់​ដែល​បាន​មក​ទស្សនា​ដោយផ្ទាល់​ភាគច្រើន​ពួក​គេ​ចង់​ទទួលយក​បទពិសោធ​និង​ការចង់​ឃើញ​នៃ​ជីវភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​ក្នុងស្រុក​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​។​សួន​ឧទ្យាន​ជាតិ Gunung Mulu ដែល​ស្ថិត​នៅក្នុង​ទីក្រុង Sarawak មាន​អ្វីៗ​គ្រប់យ៉ាង​ដែល​សហគមន៍​ក្នុងស្រុក​បាន​រៀបចំ​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​តាមរយៈ​សេវាកម្ម​និង​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដែល​មាន​ផង​ដែរ​។​និយាយ​ដោយ​ខ្លី​ប្រទេស​នេះ​ជា​ប្រទេស​ដ៏​គួរ​ឲ្យ​ចង់​ទៅ​ទស្សនា​បំផុត​ក្នុង​តំបន់​អាស៊ាន​ដោយសារ​អាកាសធាតុ​ត្រូពិក និង កោះ​ស្អាតៗ​ជាច្រើន​។​
https://i1272.photobucket.com/albums/y389/domneng/Air/Tourism10_zps381cca49.jpg
8- អាល្លឺម៉ង់ ( ២៦.៩​លាន​នាក់ )

7- តួ​គី ( ២៧​លាន​នាក់ )

6- អង់គ្លេស ( ២៨.១​លាន​នាក់ )

5- អ៊ីតាលី ( ៤៣.៦​លាន​នាក់ )

4- អេស្បាញ ( 56,7​លាន​នាក់ )

3- ចិន ( ៥៥.៧​លាន​នាក់ ) : ចិន​បាន​ក្លាយជា​ទីផ្សារ​ទេសច​រណ៍​ដ៏​គួរឲ្យ​ទាក់ទាញ​ដោយសារ​កំណើន​នៃ​ចំនួន​អ្នក​ទេសចរណ៍​ក្រៅ​និង​ក្នុងស្រុក​របស់​ខ្លួន​ដ៏​ច្រើន​លើសលប់​។​នា​ឆ្នាំ 2010 ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​សរុប 55,98 លាន​នាក់​បាន​មក​ទស្សនា​ដល់​ប្រទេស​ចិន​ហើយ​បាន​ផ្តល់ឲ្យ​ប្រាក់ចំណេញ​ជា​ង 45,8 ពាន់​លាន​ដុល្លារ​។​នៅក្នុង​ឆ្នាំ​ដដែល​នេះ​ដែរ​អ្នក​ទេសចរណ៍​ក្នុងស្រុក​ដែល​បាន​ធ្វើដំណើរ​មាន​ទៅ​ដល់ 1,61 ពាន់​លាន​នាក់​ដែល​ប្តូរ​មក​វិញ​នូវ​ទឹកប្រាក់​ចំណូល​ជាង 777,1 ពាន់​លាន​យន់​។​គណៈកម្មាការ​ទេសចរណ៍​ពិភពលោក​ជឿជាក់​ថា​នៅ​កំឡុង​ឆ្នាំ 2020 ប្រទេស​ចិន​នឹង​ក្លាយជា​ប្រទេស​ធំ​បំផុត​ក្នុង​ការទទួល​ស្វាគមន៍​និង​ធ្វើដំណើរ​ទេសចរណ៍​ដោយសារ​សក្តានុពល​សេដ្ឋកិច្ច​និង​ចំនួន​ប្រជាជន​ដ៏​ច្រើន​អានេ​ក​របស់​ខ្លួន​នោះ​។​

2- អាមេរិក ( ៥៩.៧​លាន​នាក់ )

1- បារាំង ( ៧៦.៩​លាន​នាក់ )៕​

LEAVE A REPLY

Please enter your comment!
Please enter your name here