ប្រកួតបាល់ទាត់មិត្តភាពរវាង ក្រុមខណ្ឌពោធ៍សែនជ័យ និងក្រុមខណ្ឌឫស្សីកែវ

ការប្រកួតបាល់ទាត់មិត្តភាពរវាង ក្រុមខណ្ឌពោធ៍សែនជ័យ និងក្រុមខណ្ឌឫស្សីកែវ ដោយលទ្ធ ផល ២ ទល់នឹង ២ នៅល្ងាចថ្ងៃទី​ ៧ ខែមករា ឆ្នាំ២០១២នេះ នៅឯពហុកីឡដ្ឋានជាតិស្តាតចាស់ ។

ការប្រកួតគ្នាយ៉ាងស្វិតស្វាញក្នុងវគ្គទីមួយ គឺក្រុមខណ្ឌឫស្សីកែវបានធ្វើការនាំមុខ ក្រុមខណ្ឌពោធ៍សែនជ័យ ​ពីរគ្រាប់មុន ដោយធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធទាំងពីរ​ ក្រោយពីបញ្ជូនបាល់បានយ៉ាងល្អ​។​ចប់ការប្រកួតក្នុងវគ្គ​ទីមួយរយៈពេល៤៥នាទី ក្រុមខណ្ឌ​ឫស្សីកែវបានធ្វើការនាំមុខក្រុមខណ្ឌពោធ៍សែនជ័យ ដោយលទ្ធផល២ទល់នឹង០ ជា​បណ្តោះអាសន្ន។

លុះចូលដល់វគ្គទីពីរក្រោយពីការសម្រាក ក្រុមខណ្ឌពោធ៍សែនជ័យក៏ វាយលុក​បានមួយគ្រាប់វិញ ដោយកីឡាករខ្សែប្រយុទ្ធ ពាក់អាវលេខ​ ៨៨ ​​ ខណៈដែលកីឡាករ ដែលជា ប្រធាន គឺលោក រិទ្ធិ ពាក់អាវលេខ១០រកបាន១គ្រាប់ដែរ នៅនាទីទី៧៥។​ ចប់ការ​ប្រកួត​​ ពេញម៉ោង ក្រុមខណ្ឌពោធ៍សែនជ័យ ស្មើនឹង​ ក្រុមខណ្ឌឫស្សីកែវ​ ដោយគ្រាប់បាល់ ២ ទល់នឹង​ ២

ការបង្កើតព្រឹត្តិការណ៍កីឡាបាល់ទាត់នេះឡើង គឺដើម្បីចូលរួមអបអរ សាទរខួប​លើកទី៣៣ នៃថ្ងៃបុណ្យ៧ មករា ថ្ងៃរំដោះប្រជាពលរដ្ឋកម្ពុជា ចេញពីបនប្រល័យពូជសាសន៍ ដែលមានរយៈ ពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយគឺជាថ្ងៃដែលស្វែងរកសន្តិភាព និងភាព​រុងរឿង ជូនប្រជាពលរដ្ឋកម្ពុជារហូតមក​ដល់ពេលបច្ចុប្បន្ននេះ៕

ចំណាំៈ ក្រុមខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ឃ្លាំង ហួត

ក្រុមខណ្ឌពោធ៍សែនជ័យ​ ដឹកនាំដោយ លោក រិទ្ធិ