កុមារផឹកតែច្រើនល្អឬទេ?

ទឹក​តែ​ជា​ប្រភេទ​ភេសជ្ជៈ​ទូទៅ​លើ​ពិភពលោក ។ តែ​ជា​ប្រភព Caffein, theophylline និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម (antioxidant) ធម្មជាតិ​មួយ ។នៅ​ក្នុង​តែ​ហាក់ដូចជា​ពុំ​មាន​ខ្លាញ់​, កាបូ​អ៊ី​ដ្រាត ឬ​ប្រូតេអ៊ីនអាស្រ័យ​ហេតុ​នោះទំនងជា​មិន​ផ្គត់ផ្គង់​ថាមពល​និង​សារ ជាតិ​ជីវជាតិ ។ក្នុង​១០០​ក្រាម​ស្លឹក​តែ មាន​ផ្ទុក​៤​ក្រាម Caffein, ក្នុងពេល​១០០ក្រាម​គ្រាប់​កាហ្វេ Arabica មានតែ​១,៤ ក្រាម Caffein ដូច្នេះ​តែ​ជា​ប្រភេទ​ភេសជ្ជៈ​មួយ​ផ្គត់ផ្គង់ Caffein យ៉ាងច្រើន ។​
​     ​Caffein ជា​សារជាតិ​រំញោច​សរសៃប្រសាទ​មជ្ឈិម ដោយសារ​ធ្វើឱ្យកើន​សំយោគនិង​រំដោះ​សារធាតុ​អន្តរការី​នាំ​បញ្ជូន​សរសៃប្រសាទ​ដូចជា Catecholamine,dopamine, noradrenaline, Serotonin, acetycholine…​។អាស្រ័យ​ហេតុ​នោះ​ធ្វើឱ្យ​កើន​ភាពរហ័ស រហួន សមត្ថភាព​ប្រមូលផ្តុំបន្ថយអស់កម្លាំង ។ អ្នក​រំញោចឬ​ប្រើប្រាស់​កម្រិត​ខ្ពស់​អាច​ត្រូវ​ញ័រ​សាច់ដុំ ញ័រ​ដៃ ពិបាក​ដេក ឈឺក្បាលខ្វាយខ្វល់ អន្ទះសា ។ ចំពោះ​ប្រព័ន្ធ​សរសៃឈាម បេះដូង Caffein អាចធ្វើឱ្យ​កើន​កម្លាំង​កន្ត្រាក់​សាច់ដុំ កើន​ឬ​ថយចុះ​ចង្វាក់​បេះដូង ។ពុំ​ត្រឹម តែ​ប៉ុណ្ណឹង​ទេ Caffein នៅ​មាន​ឥទ្ធិពល​ទៅ​ដល់​បណ្តា​ផ្នែក​ផ្សេងៗទៀត​នៃ​សរីរាង្គ ។​
​    ​ល្អ​ប្រសិន​ឱ្យ​ក្មេង​ធំ​ផឹក​ក្នុង​បរិមាណ​ល្មម​  ​ប្រសិទ្ធភាព​របស់​តែ​ទៅលើ​​​​​សុខភាព​ត្រូវ​​​​បាន​រាយការណ៍​ក្រោយការស្រាវជ្រាវ​ជា​ច្រើន​នៅលើ​សត្វ និង​មនុស្ស ជាមួយនឹង​ឥទ្ធិពល​សរសៃឈាម​បេះដូង លើសឈាម ។ការស្រាវជ្រាវ​មួយ​ចំនួន​នៅ​បង្ហាញថា ផឹកតែ អាច​បង្ការ​ភ្នែកឡើង​បាយរលាក​សន្លាក់ ប្រឆាំង​កាំរស្មីអ៊ុ​លត្រា​វី​យូ​ឡេ បន្លាយ​ឆ្លង​វីរុសបាក់តេរី ការពា​រមាត់ ធ្មេញ ការពារ​ប្រព័ន្ធ​សរសៃប្រសាទប្រឆាំង​ការ​ក្រឹន​រឹង​សរសៃឈាម និង​ធ្វើឱ្យ​រលាយ​ខ្លាញ់​សរីរាង្គ។ប៉ុន្តែ​អ្នក វិទ្យាសាស្ត្រ​មួយចំនួន​ក៏​ព្រមាន​ថាប្រើប្រាស់​តែ​ច្រើន​ហួស​ជាមួយនឹង​កម្រិត ខាប់​អាច​មិនល្អ ដោយសារ​បរិមាណ Caffein និង polyphenol ខ្ពស់ រួម​នឹងសម្ពាធ​ខ្លាំងអាច​បង្ក​ការផ្សារភ្ជាប់​ច្រើន​ប្រភេទ​ប្រូតេអ៊ីន ជាតិ​សរសៃ … ។ មតិមួយចំនួន​ចាត់ទុកថា Caffein ក្នុង​តែ​អាច​ធ្វើឱ្យ​ថយចុះ​បរិមាណ​កាល់ស្យូមស្រូប​យក​នៅ​ពោះវៀននិង​បន្ថយ​ការ​ស្រូបយក​កាល់ស្យូម​ជាថ្មី​នៅ​បំពង់​ក្រ​លៀនបង្ក​ឱ្យ​ពុក​ឆ្អឹង​, tannin ក្នុង​តែ​ធ្វើ ឱ្យ​ថយចុះ​ការ​ស្រូបយក​ដែកហេតុនេះ ងាយ​បណ្តាលឱ្យ​ខ្វះ​ឈាម ។ អាស្រ័យ​ហេតុ​នោះផឹក​តែ​កាន់តែ​ច្រើន​កាន់តែ មាន​គ្រោះថ្នាក់ធ្វើឱ្យ​សរីរាង្គ​ខ្វះ​ជាតិ​ដែក ។ ស្រា​ក៏​ធ្វើឱ្យ​ថយចុះ​ការ​ស្រូបយកស័ង្កសី ហេតុ​នេះ​ពុំ​មាន​ប្រយោជន៍​សម្រាប់​ក្មេង​តូចៗពិសេស​គឺ​ក្មេង​កំពុង ខ្វះ​ជីវជាតិ ។ ដូច្នេះ​, អ្នក​ខ្វះ​ឈាម​កំពុង​ផឹក​ថ្នាំ​ជាតិ​ដែក​បំពេញ អ្នក​កំពុង​បំពេញស័ង្កសី​, កុមារ​តូចៗ​និង​ស្ត្រី​មានគភ៌​កំពុងមាន​តម្រូវការ​ជាតិ​ដែកស័ង្កសី​ខ្ពស់​នោះ មិន​ត្រូវ​ផឹក​តែ ។​
​    ​តែ​មាន​ឥទ្ធិពល​បង្កើត​កម្តៅ អាស្រ័យ​ដោយ​ធ្វើឱ្យ​កើន​ការ​បំបែករំដោះ​ខ្លាញ់​របស់​សរីរាង្គដូច្នេះ​កុមារ​កំពុង​គ្រុនក្តៅ​ក៏​មិន​ត្រូវ​ផឹក​តែ ទន្ទឹម​នោះទឹកតែ​ក៏​ធ្វើឱ្យ​ថយចុះ​ប្រសិទ្ធភាព​របស់​ថ្នាំ​បញ្ចុះ​កម្តៅ ។អ្នក​ពិបាក​គេង ពិសេស គឺ​កុមារ​តូចៗ មាន​តម្រូវការ​អំពី​ពេលវេលា​គេង​ខ្ពស់មិន​ត្រូវ​ប្រើ​តែ ព្រោះតែ បង្ក​ការរំភើប​សរសៃប្រសាទធ្វើ​ឱ្យ​ពិបាក​គេង​ជាង ។​
​    ​តែ​នៅ​ធ្វើឱ្យ​កើន​ការបញ្ចេញ​ជាតិ​រំអិល​ក្រពះហេតុ​នេះ​មិន​សមស្របសម្រាប់​កុមារ​ដែល​មាន​ស្រទាប់​ជាតិ​រំអិល​ការពារ​ក្រពះ​នៅ​ស្តើង ងាយ​ត្រូវ​រលាក ។ តែ​ក៏​ជា​ភ្នាក់ងារ​បង្ក​ទល់លាមក​នៅ​កុមារស្ត្រី​មានគភ៌ មនុស្ស​ចាស់ ។
​    ​ដូច្នេះ​, តែ​មាន​ឥទ្ធិពល​ល្អ​ប្រសិន ប្រើប្រាស់​ក្នុង​បរិមាណ​ល្មម​នៅ​មនុស្ស​ធំនិង​កុមារ​ធំៗ​មួយចំនួន ។ នៅ​កុមារ​តូចៗគប្បី​ថ្លឹងថ្លែង​មើល​រវាង​ឥទ្ធិពល​មាន​ប្រយោជន៍គឺ​ប្រឆាំង​អុកស៊ីតកម្ម​ជាមួយនឹង​ឥទ្ធិពល​មាន​គ្រោះថ្នាក់​សម្រាប់​សុខភាព​មួយចំនួន ។ កុមារ​តូចៗ​មានតម្រូវការ​ជីវជាតិ​ខ្ពស់ ត្រូវការ​ខ្លាំង​សារជាតិ​ប្រូតេអ៊ីន ដែក ស័ង្កសីកាល់ស្យូម​…ប៉ុន្តែ​តែ​បែរជា​ធ្វើ​ឱ្យ​ថយ​ចុះ​ការ​ស្រូប​យក​សារជាតិ​ទាំងនេះ ៕​