តារា​ស្រី​ ​Nicole ផ្សព្វផ្សាយរឿងថ្មី “My​ Way”

ងាកមកមើលតារាម្នាក់​ដែលមានឈ្មោះថា Nicole កំពុងមាន​វត្តមាននៅក្នុងប្រទេស​ជប៉ុន ដោយ​ពាក្យ​ស្លាក់ឈ្មោះ​នៃក្រុមហ៊ុនមួយ​ដើម្បីធ្វើការផ្សព្វ​ផ្សាយ​រឿង ។

Nicole បាន​សហការក៏ដូចជាការបង្កើតនូវព្រឹត្តិការណ៍​មួយ​​​នៃការ​ផ្សព្វផ្សាយរឿងនៅ​ក្នុង​​ប្រទេស​​​​​ជប៉ុន​ដែល​មាន​ចំណង​ជើងថា “My​ Way” ​ដែល​ការផ្សព្វផ្សាយនេះ​ធ្វើឡើង នៅ​ថ្ងៃទី ១០​ ខែ មករា កន្លងទៅ​ថ្មីៗ​នេះ។ តារាចម្រៀងម្នាក់​នេះ​បាន​ធ្វើឲ្យ​​មាន​ភាព​ភ្ញាក់​ផ្អើល​ចំពោះ​ប្រិយមិត្តរបស់ខ្លួន​នៅ​ពេល​ឃើញ​តារារូប​នេះមាន​វត្តនៅ​ក្នុងសាច់រឿងនេះ នៅ​ពេល​ដែល​សាច់​រឿង​នេះ​ផុស​ឡើង ។

ទាក់ទិននឹងព័ត៌មានខ្សែ​ភាពយន្ត”My​ Way”​ មានការចូលរួមថតពីតារាល្បីៗពីលោក Jang Dong Gun​ តួ​ប្រុស​ជប៉ុន​​ Joe Odagiri និង​តួ​សម្តែង​ស្រី​ចិន Fan Bing Bing និង​តួ​សម្តែង​ជា​ច្រើនរួប ដែលនឹងដាក់​បញ្ជាំងនៅថ្ងៃ ទី ១៤ ខែ​​ មករា ឆ្នាំ២០១២​ ខាង​មុខនេះ​ក្នុង​ប្រទេស​ជប៉ុន ៕

Facebook Notice for EU! You need to login to view and post FB Comments!