កាយវិការមនុស្ស​ពេល​ជក់​បារីយ៉ាងដូចម្តេច?

តាមរយៈ​គេហទំព័រ​ toxel ដែល​បាចេញផ្សាយកាលពីថ្ងៃ​ ទី ១១ ខែ មករានេះ បានបង្ហាញរូប​ភាព​ក៏ដូចជាវីដេអូ​ក្លិបមួយ ​ដែល​ប្រយុទ្ឋ​ប្រឆាំង​នឹងការជក់បារី នឹង​សិល្បៈមនុស្ស​ក្នុង​ការ​ជក់​បារី ។

ដើម​ចម​ដែល​ធ្វើ​ឲ្យការផលិតនូវវីដេអូក្លិបនេះ​ឡើង ក៏ដូចជារូប​ភាពនេះគឺជា​គោល​បំណង​របស់​អ្នក​ស្រី Friek Janssens ចង់​​​​ឲ្យពិភពលោក​គ្មានផ្សែង​បារី ។ដោយអ្នកស្រីយកក្មេងៗ​ជាច្រើនមកថត ដោយតុប​តែង​ខ្លួន​ផ្សេងៗ​គ្នា ដោយ​ឲ្យ​កាន់​នូវ​ផ្សែង​ធូប ហើយយក​មកកែប្រែជាមួយនឹងកម្មវិធីរបស់កំព្យូទ័រ ឲ្យ​ក្លាយ​ទៅ​ជាបារីទៅវិញ ។ម្យ៉ាវិញទៀត​លោកស្រី​ក៏ចង់​បង្ហាញ​​​តាមរយៈខ្សែ​វីដេអូ​ក្លិបនេះ ចំពោះ​កាយ​វិការ​ក៏​ដូចជាសិល្បៈនៃកាជក់បារីរបស់មនុស្សផងដែរ ថា​កាយវិកា​មនុស្ស​ពេល​ជក់​បារីសម្តែងយ៉ាង​ដូច​ម្តេច? ដោយអ្នកខ្លះ​ជក់យ៉ាងនេះ អ្នកខ្លះជក់យ៉ាង​ដូចនោះ ពិត​ជាប្លែកមែន សម្រាប់​ព័ត៌មាន​នេះ​។

ខ្សែវីដេអូក្លិប​ដែល​ពោរពេញ​ទៅដោយគុណ​ប្រយោជន៍ ចំពោះសង្គម​យ៉ាងនេះ គេហទំព័រ​ ដំណឹង​ សូម​ចូលរួម​គាំទ្រអស់​ពីបេះដូង ៕