Lady Gaga របស់ចិនមើល​ទៅ​ដូច​ចៀម

តាមប្រភព​ព័ត៌មាន​របស់​​​ Maydaily  តារាចម្រៀង  Sun Yue បាន​វិល​ត្រលប់​ចូល​សិល្បៈ​វិញ​បន្ទាប់​ពីនាង​ឲ្យកំណើត​កូន​រួច​ ហើយ​នាង​ក៏មាន​វត្តមាននៅក្នុងកម្មវិធី ​US Pop idol​ ត្រូវ​បាន​ទស្សនិកជន​​បាន​ដាក់ឈ្មោះឲ្យថា Lady Gaga​ របស់ចិន ។រហូត​មក​ដល់​ពេល​នេះនាង​រត្រូ​វ​បាន​គេ​ដាក់​រហ័សនាមថា “China´s Lady​ Gaga”​។

ក្នុងការស្លៀកពាក់ចូលរួមសម្តែងរបស់តារារូបនេះ​ មើល​ទៅទាំង​សាច់​ទាំងឈាម​ដូច ម្ចាស់ ដើមសុទ្ឋសាទ ។ តារាដែល​មានវ័យ ៤០ ឆ្នាំរូបនេះបាន​ធ្វើឲ្យ​មាន​ភាព​ភ្ងាក់​ផ្អើល ដោយ​នាង​ធ្វើការផ្លាស់ប្តូរនូវស្តាយ បែប Lady Gaga ដែល​នៅ​លើខ្លួននាង​ដូចសត្វចៀម សូម្បីតែ​អ្នក​ដឹក នាំកម្មវិធី​ក៏​មាន​ភាព​ភ្ងាក់ផ្អើល​ដែរ មិនត្រឹមតែអ្នកដឹកនាំកម្មវិធីនោះទេ ទស្សនិកជន​ជា សាធារណៈ ​ក៏​មាន​ភាព​ភ្ងាក់​ផ្អើ​ល​ដែរ ៕