ក្រុម Sunny Hill ចេញបទ​ថ្មីឲ្យ​ទាន់កម្មវិធី Music Core

ក្រុម​តារាចម្រៀងPOP Sunny Hill ដែលមាន​គ្នាចំនួន ៥ នាក់ ថ្មីៗនេះ​ពួកគេ​បាន​ចេញ​នូវ វ៉ុលថ្មី​​ដែល​មាន​ចំណង​ជើង​ធំៗនៅ​លើ ថាសស៊ីឌី” The Grasshoppers” នេះ​បើ​យោង​តាម​ប្រភពព័ត៌មាន​របស់គេហ​ទំព័រ allkpop។

ក្នុងការចេញនូវបទចម្រៀងនេះដែរ​គឺគោល​បំណងចង់​ចេញឲ្យ​ទាន់​នូវកម្មវធី MBCMusic Coreដែលការ​វិល​មកវិញ​ជាមួយនឹង Sunny Hill ក្នុងការតុបតែង​ខ្លួនដែល​មានលក្ខណៈប្លែក និង​ជាពិសេស​នោះ​គឺ​មាន​បទ​ចម្រៀង​ដែល​ថ្មី ដែល​មានចំណង​ជើង​ដូច​ដែល​បាន​រ៉ាយរ៉ាប់​ដូចខាងលើ ។

ជាមួយនឹងសំលៀកបំពាក់​ដែល​មានលក្ខណៈប្លែកៗ​គ្នា និង​ការ Rap មានលក្ខណៈ​សា​ហាវ ធ្វើឲ្យ​ទស្សនិក​ជន​ដែល​ចូលរួមទស្សនាអបអរហ៊ោរកញ្ចៀវ​ចំពោះ​ការសម្តែ​ង​របស់​ពួកគេ ។

សូមបញ្ជាក់ផងដែរក្រុម Sunny Hill គឺ​ជាក្រុមមួយ​ដែល​មាន​ការ​ចូលរួម​គាំទ្រ​ពីប្រិយមិត្ត​ទាំ​ង​ក្នុងប្រទេសកូរ៉េ និង បណ្តា​លប្រទេសនៅ​ក្នុង​តំបន់​អាស៊ាន ៕

Facebook Notice for EU! You need to login to view and post FB Comments!