ទុំ សារ៉ាយ មិនអាចបំបែក ពងមាន់ម៉ាឡេស៊ីបានទេ

វេលាម៉ោង ៤ និង ០០ នាទី​ ថ្ងៃ​ទី ១៤ ខែ មករា ម្សិលមិញនេះ មានការប្រកួត​មិត្ត​ភាព​សាកថ្វីជើង​រវាង​កីឡាករ U21 កម្ពុជា ប្រកួត​ជាមួយនឹងកីឡាករ​ឈុត​ធំ​របស់ ម៉ាឡេស៊ី ​ដែល​ការប្រកួតនេះ​ធ្វើឡើង​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិក​​​ ​ដែល​មាន​មនុស្ស​ជាច្រើនកុះករ​ចូលរួម​ទស្សនា ។

ការប្រកួត​មិត្ត​ភាព​ដើម្បី​ដក់ស្រង់បច្ចេកទេស ក៏​ដូច​ជាស្រង់​នូវ​ថ្វី​ជើង​ដើម្បី​ការប្រកួត​ពាន់រង្វាន់នៅឯប​ទេស​ខាងមុខ មើល​ទៅ​មានលក្ខណៈស្វិត​ស្វាញ ដោយ​ក្រុម​ទាំង​ ២ មាន​បច្ចេកទេស តិចនិក​ក្នុង​ការលេង​មានលក្ខណៈប្លែក គ្នា ធ្វើ​ឲ្យការប្រកួតនេះ​ស្វិត​ស្វាញ​ក្នុងការរកគ្រាប់បាល់ ។

នៅ​នាទី ៤២ កម្ពុជាមានឱកាសនាំមុខទៅ​ហើយ តែឱកាល​នោះ​ត្រូវ​បាត់បង់​ដោយ​សារតែ​កីឡាករ ទុំ សារ៉ាយ ចង់​អូស​បាល់​បញ្ចូលទី តែការប៉ុនប៉ងនេះត្រូវ​បានអ្នកចាំទី របស់​ម៉ាឡេធ្វើការអន្តរាគមន៍ ​ដែល​ជាដើម​ចម​ធ្វើឲ្យ​ទស្សនិក​ជន​ដែល​​ចូលរួម​អប​អរ​មាន​ការខឹងសម្បារនឹង​ការ​រក​គ្រាប់​បាល​​របស់​កីឡាករ​ ទុំ សារ៉ាយ ។ក្នុង​នាទីដដែល​ មិន​បាន​ប៉ុន្មាន​វិនាទីផង ម៉ាឡេក៏បំប៉ោង​សំណាញ់​ កម្ពុជា ដោយ​កីឡាករ ពាក់​ស្លាក់លេខ ១៩ MOHD IZUAN B SOLAHUDDIN  ដែល​ជាលទ្ឋផល​ជ័យ​ជម្នះបណ្តោះអាសន្ន ១ ទល់ ០។

ទោះបី​ជាការវាយបករបស់កម្ពុជា ទៅលើ​ម៉ាឡេ​ដើម្បី​រក​គ្រាប់​បាល់​សង់វិញ​នៅ​តង់​ទី ២ ជាមួយនឹងឱកាស​​ ទុំ សារ៉ាយ​ ជា​ច្រើនលើកច្រើនសារ តែ​គ្រាប់បាល់​បាន​ត្រឹម​តែក្បែរៗអ្នកចាំទី​តែប៉ុណ្ណោះ ចប់​តង់ទី ២ ម៉ាឡេ ឈ្នះ កម្ពុជា ១ ទល់នឹង ០ ៕