នាវាដំណើរកម្សាន្តដ៏ធំសម្បើមក្រឡាប់លិច

នាវាដំណើរកម្សាន្តដ៏ធំសម្បើមមួយរបស់ប្រទេសអ៊ីតាលីបានក្រឡាប់លិចនៅក្នុងឈូងសមុទ្ររបស់​ ប្រទេសអ៊ីតាលីដែលនាវាដំណើរកំសាន្តនោះមានឈ្មោះថា កូស្តា កូឌីយ៉ាមានប្រវែង២៩០ម៉ែត្រ បានលិចនៅចម្ងាយប្រមាណជា៣០០ម៉ែត្រ និងមានអ្នកជិះនៅលើនោះប្រមាណជា៤២០០នាក់ ក្នុងនោះមានជនជាតិអ៊ីតាលី១០០០នាក់ ជនជាតិអាឡឺម៉ង់៥០០នាក់ និងជនជាតិបារំាង១៦០នាក់ និងមានជនជាតិឥណ្ឌា ចិន ជប៉ុន ជាដើម។តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកស្លាប់ដែលគេ​រកឃើញអណ្តែតទឹកចំនួន

៣នាក់ និងបាត់ខ្លួន៤០នាក់ និងរងរបួស៧០នាក់។ ដោយឡែកមូលហេតុដែលនំាឲ្យ ក្រឡាប់លិចនោះតាមសេចក្តីរាយ​ការណ៍បានឲ្យដឹងថា បណ្តាលមកពីការប៉ះទង្គិចដុំថ្មនៅក្រោមទឹកដែលជាហេតុនំាឲ្យមានការឃាត់ខ្លួនដល់ អ្នកបើកបរនាវានោះ ទោះបីជាបែបណាក៏ដោយចុះការស៊ើបអង្កេតនៅតែបន្តធ្វើនៅឡើយ៕