លោកខេមរៈ សិរីមន្តមានប្រពន្ធឬ?

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ គឺលោក​ខេម​រៈ សិរី​មន្ត​ ថ្មីៗនេះមាន ពាក្យ​ចចាម​អារ៉ាម​​​ ​​ថា ​​លោកលួចទៅ​រៀប​​ការដោយ​ស្ងៀម​​ស្ងាត់​​​​ ហើយប្រពន្ធ​លោក​​រស់​នៅ​ក្នុង​ភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹម​ស្កៃ​ជាមួយគ្នា​ ​នៅ​ខាង​លិច​​វត្ត​ សំរោង​​អណ្តែតទល់​មុខ​​សួន​កម្សាន្ត​​ចម្ការ​ព្រីង​​ ។ ប្រ​ពន្ធ​​របស់​លោក​​ឆ្លង​ទន្លេ​​​បាន​កូន​មួយប៉ុន្តែ​​​​ពុំ​​​ដឹង​ថា ​កូន​ប្រុស​ ឬ​​ក៏​ស្រី​​ទេ។

​​ លោក​ខេម​រៈ ​ភារុណ​ ជា​បង​ប្រុស​​​ប​ដិ​សេធ​​​យ៉ាងខ្លីថា ​ខេម​រៈ សិរី​មន្ត គ្មាន​​ប្រ​ពន្ធ ឬ​កូន​នោះ​ទេ​។

​ រឿង​​អាថ៌​កំ​បាំង​ផ្ទាល់​​​ខ្លួន​​លាក់​គេ​​បាន តែ​​មិនអាច​លាក់​ខ្លួន​ឯង​បាន​ទេ ​ហើយ​មុន​និង​​ក្រោយ​គង់​​តែ​គេ​ដឹង​ ដូច្នេះ​​បើ​លោក​​​​ខេម​រៈ សិរី​មន្ត​​មាន​ប្រ​ពន្ធ និង​កូន​​​មែន ហើយ​ចង់​លាក់​​មហា​ជន​​នោះ​ យូរ​ និង​ឆាប់​​គង់តែ​បែក​ធ្លាយ​​មិន​ខាន​ ម្យ៉ាង​ទំនង​​ជា​​​លាក់​​អ្នក​ជិត​​ខាង​មិន​បាន​​ទេ ។

សូមទស្សនិជនចាំតាមដាន៕