​Samsung ​គ្រោង​យក ​Bada ​និង​ ​Tizen ​បញ្ចូល​គ្នា

ក្រុមហ៊ុន Samsung បានប្រកាសថាខ្លួនមានគម្រោង​នឹង​បញ្ចូល​គ្នា​នូវ​ប្រព័ន្ធ​ដំណើរ​ការ​របស់​ ខ្លួន​ Bada OS​ ជា​មួយ​នឹង​ Tizen​ របស់​ក្រុមហ៊ុន​កូរ៉េ​ ដែល​កាល​ពី​ថ្មី​នេះ​បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​​ Intel​។​​យោង​តាម​សម្តី​របស់​អនុ​ប្រធាន​គម្រោង​របស់​ក្រុមហ៊ុន​ Samsung​ គឺ​លោក​ Tae-Jin Kang​ បាន​​ឲ្យ​ដឹង​ថា​​​យើង​នឹង​ធ្វើ​ការ​បញ្ចូល​គ្នា​នូវ​ប្រព័ន្ធ​ដំណើរការ​ Bada​ និង​ Tizen​ ។​

Samsung​ បាន​សន្យា​ថា​ “សម្រាប់​​ប្រព័ន្ធ​ដំណើរ​ការ​ថ្មី​នេះ​អាច​ប្រើប្រាស់​បាន​នូវ​កម្ម​វិធី​ ទាំង​ពីរ​របស់​ Bada​ និង​ Tizen​ ហើយ​សម្រាប់​រាល់​ការ​អភិវឌ្ឍន៍​កម្មវិធី​ផ្សេងៗ​គឺ​មិន​មាន​ផល​ប៉ះពាល់​ ឡើយ”​។​

សម្រាប់​ព័ត៌​មាន​ពី​កាល​បរិច្ឆេទ​នៃ​ថ្ងៃ​រួម​បញ្ចូល​គ្នារ​ វាង​ bada​ និង​ Tizen​ ក្រុម​ហ៊ុន​នៅ​មិន​ទាន់​ប្រកាស​​ឲ្យ​​ដឹង​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​ផលិត​ផល​ចំនួន​ពីរ​ម៉ូដែល​ ដែល​ប្រើ​ Tizen​ នឹង​ចេញ​លក់​នៅ​ឆ្នាំ​ 2012​ នេះ​៕​