Dragon Go! ​ជា​អ្នក​ប្រកួត​ប្រជែង​ថ្មី​ជា​មួយ​ Siri

ធុញទ្រាន់ដែរឬទេ នៅពេលដែលមិត្តភ័ក្តិរបស់អ្នក គ្រប់​គ្នា​គេ​និយាយ​ពី​ភាព​អស្ចារ្យ​របស់​កម្ម​វិធី​ Siri ​?​​ ជា​ការ​ពិត​ណាស់​សម្រាប់​អ្នក​ដែល​ប្រើ​ប្រាស់​នូវ​ iPhone​ គឺ​គាត់​មាន​ការ​សប្បាយ​ចិត្ត​ និង​រីករាយ​​ទៅ​លើ​​មុខងារ​ Siri​ ប៉ុន្តែ​សម្រាប់​លោកអ្នក​ដែល​ប្រើ​នូវ​​ Android OS​ អ្នក​អាច​មាន​ពាក្យ​ និង​ការ​អួត​អាង​អំពី​កម្ម​​វិធី​មួយ​ដែល​មាន​លក្ខណៈ​ដូច​ Siri​ ទៅ​កាន់​មិត្ត​ភ័ក្តិ​របស់​អ្នក​វិញ​ផង​ដែរ​។ ​តើ​កម្ម​វិធី​នោះ​មាន​ឈ្មោះ​អ្វី?​ Dragon Go!​ គឺ​ជា​ Vice​ control​ app​ ថ្មី​ដែល​ទើប​តែ​ដាក់​បង្ហាញ​សម្រាប់​ Android​ smartphone​ ដែល​តាម​​ការ​ឲ្យ​ដឹង​កម្មវិធី​មួយ​នេះ​មាន​លក្ខណៈ​ពិសេស​ និង​សមត្ថភាព​មិន​ចាញ់ ​​Sir​i​ នោះ​ទេ។​​

អីយ៉ា!!!​ ដូច​ជា​មាន​ចំណាប់​អារម្មណ៍​!!! តើ​ពេល​ណា​អាច​ប្រើ​កម្ម​វិធី​នេះ​បាន?​

សម្រាប់​កម្មវិធី​នេះ​ផង​ដែរ​ លោកអ្នក​អាច​ធ្វើ​ការ​ទាញ​យក​សម្រាប់​ទូរស័ព្ទ​ដៃ​ដែល​មាន​ប្រព័ន្ធ​ដំណើរ​​ការ​​ចាប់ពី​ Android 2.1​ ឡើង​ ប៉ុន្តែ​សម្រាប់​ Android 4.0​ នឹង​អាច​ប្រើ​ប្រាស់​ក្នុង​ពេល​ឆាប់ៗ​នេះ​៕​

តើ Dragon Go! អាចយកឈ្នះ Siri បានដែរឬទេ?