២​ ឆ្នាំ ស្រាផ្តាំមាត់ឲ្យ​ផ្តាច់ស្នេហ៍

គេហ​ទំព័រ​ ដំណឹង ជា​ទី​គោរព ខ្ញុំបាទឈ្មោះ សុខលី ជាបុគ្គលិកម្នាក់ធ្វើការ​ផ្នែកទស្សនាវដ្តី​បច្ចេកវិទ្យា ដែល​មាន​ទីតាំងនៅ​ក្នុង​រាជ​ធានីភ្នំពេញ ​ ។ ខ្ញុំបាទ សូមផ្ងើនូវអត្ថបទមួយដែល​មានចំណង​ជើងថា “២ ឆ្នាំ ស្រាផ្តាំមាត់ឲ្យផ្តាច់ស្នេហ៍” ដែល​ជា​អត្ថបទមួយនិយាយ​ពី​ទំហំ​ចិត្ត​ដែល​បាត់បង់នូវអ្វីគ្រប់យ៉ាង​ដើម្បីឲ្យ លោកតា គេហទំព័រ ដំណឹង ជួយណែនាំ និង ដោះ​​​​​​ស្រាយដោយក្តីអនុ​គ្រោះ​ដូចសេចក្តីន័យ​ខាងក្រោមនេះ ។

   ដើមទងនៃការកកើតស្នេហ៍

កាលពីឆ្នាំ ២០០៩ ខែ ធ្នូ ក្នុងរាត្រីមួយស្ថិតក្នុ្ងងទិវាបុណ្យសិទ្ឋិមនុស្ស ដែលជារាត្រីដំបូង​ផ្តើម​​​ស្នេហ៍​ដូចភ្លើង​ចម្បើង ក៏បានផុសឡើង ពីក្រអៅមនុស្សម្នាក់ដែល​បាត់បង់​នូវក្តី​ស្នេហ៍​ពីមុនមក ។

ផ្តើម​ពីចំណុចនៃក្តីស្រលាញ់នេះ ធ្វើឲ្យរូបខ្ញុំ អន្ទះអន្ទែងជារៀងរាល់ថ្ងៃ បើមិន​បាន​ជួបមុខ​គេគឺ​មាន​អារម្មណ៍ថា ស្រងូតស្រងាត់ជានិច្ច​ ដូច​មានអ្វីមករំជួលចិត្តដឹក​ចិត្តដឹក​ដៃទៅ​រក​គេ​អីចឹង ។​ពីមួយថ្ងៃ​ទៅមួយថ្ងៃចិត្តរបស់ខ្ញុំបាទ គឺមានអារម្មណ៍ស្រលាញ់រួបគេទ្វេរដង ហើយក៏ជាអារម្មណ៍ទី ២ ក្នុងឆាក​ជីវិត​នៃយុវវ័យ ក្នុងក្តីស្នេហា ។

រយអនុស្សាផ្តើមស្នេហ៍

ភាសាផ្តើម​ស្នេហ៍ពីមួយថ្ងៃ​ទៅមួយថ្ងៃ កាន់​តែ​មាន​ភាពផ្អែមល្អែម​ទៅៗ ហាក់បី​ដូចជា ផ្កា​ត្រូវ​ទឹក​សន្សើម នាពេលព្រឹកព្រលឹម ។ ទីណា​ដែល​មិន​មាន​ភាពអនុស្សាវរីយ៍ទៅ នៅក្នុង​តំបន់កម្សាន្ត​ក្រុង​ភ្នំពេញ នេះ​ទៅ ទៅណា ទៅ​ជាមួយគ្នា ទៅញុំាអី ញុំា​ជាមួយគ្នា វា​ជា​ពេល​​​​វេលាដ៏មហាមានន័យក្នុង​ឆាក​ជីវិតស្នេហា ដែល​មិនអាច​បំភ្លេច​បាន ហើយ​ជា​អនុស្សាក្នុងមួយ​ជីវិតនេះ​មិនអាច​បំភ្លេចបាន គ្រប់​ពេលវេលាបងតែង​តែ​ព្យាយាមយក​ចិត្តទុកដាក់ នឹងអូន ព្យាយាម​នៅក្បែរ​អូន ព្យាយាមនឹកអូន​ទៅតាម​អ្វីដែល​បងអាច​ធ្វើ​ទៅ​បាន ​ទោះជាលំបាកម្តេចក្តីក៏មិនដែលរួញរាដែរ ។

          ផ្តើមស្នេហ៍ទាំងទឹកភ្នែក

ពេលវេលាស្នេហា ដែល​ផ្តើមនូវភាពផ្អែមល្អែមមិនយូរប៉ុន្មាន ក៏ប្រមូលផ្តុំនូវ​ភាពសោះ​ក្រោះ​​កើត​ឡើង ចំពោះរូបខ្ញុំ និងនាង ទឹកភ្នែកខ្ញុំក៏ចេះហូរស្រក់ចុះ​ ដែល​មិនចេះនឹង​យំហើយក៏​មិនចុះចាញ់នឹងនរណា​ម្នាក់តែ​ពេលនេះ​បែរ​ត្រូវ​ទឹក​ភ្នែក​ដោយសារនាង ទៅវិញ ក្នុងមួយ​ជីវិតប្រុសខ្ញុំនេះ​ត្រូវបរាជ័យក្នុង​កណ្តាប់ដៃស្នេហារបស់នាង តែណ្ហើយ! អ្នក​ណា​មិនចេះ​យំ​ទៅ អ្នក​ណា​មិនធ្លាប់ទុក្ខសោក​ទៅ កើត​មក​ជាមនុស្ស​ត្រូវ​តែ​ជួប​នូវ​ផល​ពិបាកអ៊ីចឹងហើយ ។​តែផល​ពិបាកមានលក្ខណៈផ្សេងៗ​គ្នា ដែល​អាច​ដោះ​ស្រាយ​បាន មូលហេតុដែល​ធ្វើឲ្យខ្ញុំទឹក​ភ្នែក ព្រោះតែពេល​ដែល​ខ្ញុំ​នៅក្បែរនាងមែន​ពិត តែ​ពេល​ខ្លះមាន​បុរស​ជា​ច្រើនតេមក ពេលសួរ​ទៅនាង​និយាយឡើងថា ជាមិត្តភក្តិ តែ​តាមការពិត​សុទ្ឋ​តែ​ជា​ទំនាក់​ទំនងចាស់​របស់នាង សោះ ខ្ញុំទេ ជាមនុស្សដែល​ក្រោយគេ ជាមនុស្សដែលខូចចិត្ត​ជាងគេ តែសុខ​ចិត្ត​ទ្រាំ​ពុះពារយកស្នេហ៍មួយនេះ តើគេហទំព័រ ដំណឹង ដឹងទេថា ពេល​ដែល​ស្នេហ៍គេ គឺខ្ញុំបាទ​ទទួលនូវការវាយប្រហារនូវ​ពាក្យសោះកក្រោះ​ជាច្រើន ពីនាង សុំបែកពីខ្ញុំ ក៏ធ្លាប់លឺ អ្វីទាំងនេះ គឺ​ជា​រឿង​មួយ​ដែលខ្ញុំ​មិនចង់​ជួប តែ​ពេលប្រឡូក​ទៅទើបដឹងថា វាយ៉ាងណា ហាហ ទឹកភ្នែកស្រក់មក​ទៀត​ហើយ ​ពេល​ដែលរលឹករឿងនេះ ។ ណ្ហើយ! ទ្រាំទទួលយកនូវកម្មវាសនា​របស់ខ្លួន​ទៅចុះ ​។

បងខុសហើយដែលស្នេហ៍អូន

មួយ​ជីវិតរបស់មនុស្សគឺតែង​តែ​មាន​កំហុស​ឆ្គង តើមនុស្ស​ណា​មិន​មាន​កំហុស​ទៅ ? បងខុសហើយ​ដែល​ស្នេហ៍អូន មិនមែន​មានន័យថា ខ្ញុំរង​ទុក្ខទេ តែនាងក៏រងទុក្ខណាស់ដែរ មិនខុសពីខ្ញុំ​ប៉ុន្មាន​ពីខ្ញុំឡើយ ទោះពេលមុន​នាង​ធ្វើមិនខ្ញុំដឹងចិត្តក្តី តែ​ធាតុពិត​នាង​តែង​តែទឹកភ្នែក​ខ្ញុំទេ ដែលខុស​គ្រប់យ៉ាង​ដែលធ្វើឲ្យ​នាងយំ មិនមែនខ្ញុំទេ ដែលយំម្នាក់ឯងគឺ​មាននាងកំដរយំដែរ ។ឲ្យ​បងសុំទោស​ដែល​បង​ផ្តើមនូវក្តីស្នេហ៍នេះឡើង បងពិត​ជាខុសធ្ងន់ណាស់ តើវាអាច​ទៅមុខទេ ? បើពេល​នេះ​អូននឹង​បង​ កំពុងចម្រូងចម្រាសនូវ​ ភាពមើល​មុខគ្នា មិនចំ​យ៉ាងហ្នឹង ?បងក៏ជាមនុស្ស​ដែល​មិនសូវ​ចេះ​អែប​អប មិនសូវ​ចេះយកចិត្ត អូនក៏អ៊ីចឹង ចិត្តខ្លាំងដូចគ្នា ទម្លាប់មិនអាចកែភ្លាមៗ​បាននោះទេ តែ​មានពេល​ជួបទេ ?។

បើថ្ងៃស្អែក​ជាថ្ងៃបែក បងនឹងស្រី

ចិត្តអើយ!មេឃអើយ ឲ្យខ្ញុំ​ធ្វើដូចម្តេច?​ ព្រោះតែពិបាកចិត្តពេក ទើបយកសុរាដឹកមុខ ព្រោះតែហេតុផល​មួយ ធ្វើឲ្យអនុស្សារយពាន់ត្រូវធ្រឹងផ្អាក់ស្ងៀមនឹង មិនអាច​ទៅមុខរូច​ សុរា​អ្នក​បានខុសហើយ ដឹកដៃដឹកចិត្តឲ្យនិយាយរឿង​ដែល​មិនគួរនិយាយ ខ្ញុំអើយ!ពិត​ជាមិនដឹងអ្វីខុស អ្វី​ត្រូវ​មែន តើខ្ញុំអាចមានពេលវេលា បកក្រោយ​ជាមួយអ្នកដែរឬទេ? ទេ គេថា គ្មានទេ សម្រាប់ខ្ញុំនោះ ហើយ​ក៏គ្មានដែរចិត្តដូចមុន ។ រងចាំអាន អត្ថបទបន្ត………​៕