FIFA ផ្តល់៥០ម៉ឺនដុល្លារសម្រាប់ Goal Project ទី ៤

លោកគល់ សុផាណាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ស៊ីញ៉េទទួល Goal Project ទី ៤ពីលោក Domeka Garamendiតំណាងរបស់ FIFA

Goal Project ទី​៤​របស់​FIFA​ត្រូវបាន​ចុះហត្ថលេខា​ទ​ទួ់​នា​ល្ងាច​ថ្ងៃទី​១៧​មករា​នៅ​ សណ្ឋាគារ​សាន់វ៉េ​រវាង​ លោក​គល់ សុ​ផា​ណា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​លោក​Domeka Garamendi ដែលជា​ មន្ត្រី​អភិវឌ្ឍន៍​របស់​FIFA​ប្រចាំ​នៅ​គូ​ឡា​ឡាំ​ពួរ ។​

​     ​ ​លោក​គល់ សុ​ផា​ណា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នោះ​ថា Goal Project ទី​៤ នេះ​នឹង​យកទៅ​បំពេញបន្ថែម​នៅ​ទន្លេបាទី​ទៀត​ដែរ ។ លោក​ឲ្យ​ដឹង​ទៀតថា​សម្រាប់​កាដូ​ទី ៤ នេះ​គឺ​យកទៅ​កសាង​ ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដូចជា​បណ្ដាញ​ទឹកស្អាត ប្រព័ន្ធ​ភ្លើង និង បំពាក់​សម្ភារៈ​នានា​នៅ​ទីនោះ ។​ប្រព័ន្ធ​ភ្លើង​ដែល​ត្រូវ​បំ​ ពាក់​នេះ​គឺ​ប្រព័ន្ធ​ភ្លើង​តាម​អាគារ​នានា និង ប្រព័ន្ធ​ភ្លើង​កន្លែង​ប្រកួត ។​

​​លោក​Domeka Garamendi និយាយថា Goal Project នេះ FIFA បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩៩ មកម្ល៉េះ ដែល​ពី​ពេលនោះ​មកដល់​ឆ្នាំ ២០១១​មាន​ទំហំ​ទឹកប្រាក់​តែ ៤០​ម៉ឺន​ដុល្លារ​អាមេរិក​ទេ​តែ​ចាប់ពី​ឆ្នាំ ២០១២​ទៅ​លុយ​ Goal Project ត្រូវបាន​តម្លើង​ដល់​៥០​ម៉ឺន​ដុល្លារ​អាមេរិក​ហើយ ។​
Goal Project ទី​៤​ហើយ​សម្រាប់​កម្ពុជា ដែល​Goal Project ទី​១​សហព័ន្ធ​បាល់ទាត់​បាន​បង្កើត​នូវ​ មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​មួយ​នៅ​ខ័​ណ្ឌ​ដង្កោរ ។ Goal Project ទី​២ និង ទី ៣​គឺ​យកទៅ​កសាង Academy បាល់ទាត់​នា​តំបន់​បាទី​ខេត្តតាកែវ ៕

Facebook Notice for EU! You need to login to view and post FB Comments!