tablet ដំបូងរបស់ LG ដែលប្រើ LTE

កាលពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ LG​ បាន​សម្រេច​ចិត្ត​ប្រកាស​បង្ហាញ​ Tablet​ Optimus​ Pad​ ដែល​បំពាក់​នូវ​​បច្ចេកវិទ្យា​ LTE​ ដំបូង​បង្អស់​របស់​ខ្លួន​។​ សម្រាប់​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​លើ​ tablet​ មួយ​នេះ​ក្រៅ​ពី​បច្ចេក​ LTE​ នោះ​គឺ​ Optimus​ Pad​ LTE​ មាន​អេក្រង់​ទំហំ​ 8.9​ អ៊ីង​ True​ HD​ IPS​ មាន​អង្គ​ប្រតិ​បត្តិ​ការ​ dual-core​ Snapdragon​ processor​ ល្បឿន​ 1.5 ​GHz​ ក្នុង​នោះ​ក៏​មាន​មេម៉ូរ៉ី​ក្នុង​មាស៊ីន​ទំ​ហំ​ 32​ GB​ ជា​ពិសេស​គឺ​មាន​​កាមេរ៉ា​ទំហំ​ 8​ មេហ្គាភិច​សែល​សម្រាប់​ចាប់​យក​រូបភាព​ ហើយ​ក៏​មាន​ផង​ដែរ​នូវ​កាមេរ៉ា​មុខ​ទំហំ​ 2​ មេហ្គាភិច​សែល​ និង​មាន​ប្រព័ន្ធ​ដំណើរ​ការ​ Android​ 3.2​ Honeycomb​ ។ល។​

សម្រាប់ tablet ដំបូងនេះ និងត្រូវដំណើរការលើទឹកដីកំណើររបស់ខ្លួក្នុងប្រភេសកូរ៉េ ហើយប្រហែល​ជា​អាច​ធ្វើ​ដំណើរ​ទៅ​ស្រុក​ក្រៅ​នៅ​ឆ្នាំ​ក្រោយ។​ ប៉ុន្តែសម្រាប់តម្លៃនោះ សុំលាក់សិនព្រោះថាមិនទាន់​មានតម្លៃបញ្ជាក់នៅឡើយទេ។

តាមការសន្មត់ តម្លៃរបស់ម៉ូដែលនេះប្រហែលជាមិនថ្លៃណាស់ណានោះទេ ហើយក៏សង្ឃឹម​ផងដែរ​ថា​ម៉ូដែលនេះនឹងអាចប្រើ Ice Cream Sandwich បានក្នុងពេលឆាប់ៗនេះ៕

Facebook Notice for EU! You need to login to view and post FB Comments!