កម្ពុជា ប៉ះ កូរ៉េខាងត្បូង

ជំនួបមិត្តភាពដើម្បីសាកល្បងថ្វីជើង បានវិលមក​សារ​ជាថ្មី​ទៀតហើយ​នៅពហុកីឡាដ្ឋាន​ជាតិ នៅថ្ងៃទី ២៧ ដល់ថ្ងៃ ទី ២៩ មករា នេះ នឹង​មានជំនួប​ប្រកួត​អន្តរជាតិមិត្ត​ភាពរវាង​ កូរ៉េ​ខាងត្បូង និង កម្ពុជា ដែល​រៀប​ចំដោយសហព័ន្ឋកីឡា​កម្ពុជា​​​​ ​​។

ក្នុងការប្រកួតដែលកម្ពុជា​ ជាម្ចាស់ផ្ទះនេះ ខាងសហព័ន្ឋ​បានលើក​យក្រុម U21 ឲ្យ​ម​ក​ជួបនឹងកីឡាករ​កូរ៉េ​ខាងត្បូង ។​កម្ពុជា​​ជាម្ចាស់ផ្ទះធ្លាប់ទទួលភ្លៀវម្តង​រួច​មកហើយ កាលពីថ្ងៃ​ទី ១៤ ខែ មករា កន្លងមក​នេះ ដែល​កីឡាករ​​ U21 របស់​កម្ពុជា ប៉ះ សាកថ្វីជើង​ជាមួយនឹងម៉ាឡេស៊ី ដោយលទ្ឋផល​ក្នុងការ​ប្រកួត​នេះ​កម្ពុជាចាញ់ ម៉ាឡេស៊ី ១ ទល់នឹង ០ ។​

ទោះបី​ជាលទ្ឋផល ចាញ់ក្តីតែកម្ពុជាបានទុន ក៏ដូច​ជាបទពិសោធន៍ ក្នុងការប្រកួត​ដណ្តើម​ ពានរង្វាន់​របស់​ ស្តេច ប្រទេសព្រុយណេ នាពេលខាងមុខនេះ ។

សូមប្រិយមិត្តដែលស្នេហានូវវិស័យកីឡាចូលរួម​ទស្សនាដោយសេរី ឲ្យ​បាន​ច្រើនកុះករដើម្បី​ជួយគាំទ្រ​ដល់កីឡាករ​កម្ពុជា កុំបីខាន ៕

Facebook Notice for EU! You need to login to view and post FB Comments!