តារាស្រី ២ នាក់ចូលរួមបញ្ចេញមតិ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

នៅថ្ងៃទី ២៣ ខាងមុខនេះ គឺ​ជាថ្ងៃនៃបុណ្យប្រពៃណីរបស់​ជន​ជាតិ​ចិន យើងសង្កេត​ឃើញថាប្រជាជន​មាន​ភាពមមាញឹក​ ខ្វាត់ខ្វែង​ក្នុងការទិញនូវបង្អែម​ ចង្អាម ដើម្បីយកទៅសែន ។​

ក្នុងកម្មវិធីបុណ្យនេះដែរ​យើង​សង្កេតថា​​នៅ​ក្នុង​រាជ​ធានីភ្នំពេញ​មាន​ការ​កកស្ទះនូវចរាចរណ៍សឹង​គ្រប់​  ផ្លូវដែល​អាច​នឹង​បង្កឲ្យ​មាន​គ្រោះ​ថ្នាក់ផ្សេង​ៗ​ ជា​យ​ថា​ហេតុ ។​

កញ្ញា កែវ ផល្លិកា ដែល​ជាតារា សម្តែង​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ បាន​បញ្ចេញមតិ​ក្នុងការផ្តាំផ្ងើដល់​ប្រជាជនក្នុង​ប្រ​ទេសទាំង​អស់ កុំផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក រហូតដល់បាត់​បង់​ស្មារតី​ដែល​បង្កឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ហើយ​កញ្ញា បាន​បន្ត​ផ្តាំផ្ងើទៀតថា “សូមមេត្តាបើកបរចេះ​អធ្យាស្រ័យគ្នា” នឹង​សូម​ឲ្យ​មានការរីកចម្រើនគ្រប់អាជីព​សម្រាប់បុណ្យ​ចិនចូល​ឆ្នាំថ្មី គ្រប់ៗគ្នា ។​

ចំណែក កញ្ញា គង់ ច័ន្ទរដ្ឋា ដែល​ជាតារាចមៀងប្រចាំផលិត សិង្ហមាស នាង​ក៏​ផ្តាំផ្ងើ​តាមរយៈ គេហទំព័រ ដំណឹង ឲ្យដឹង​ថា “ក្នុងឱកាស​ឆ្នាំថ្មី​ ដែល​ជាថ្ងៃបុណ្យ​ចូល​ឆ្នាំប្រពៃណីរបស់​ជន​ជាតិ​ចិននេះ សូមឲ្យបងប្អូន​ក្នុង​ប្រទេស​ធ្វើ​ដំណើរ​​ទៅ​ណា​មានសុវត្តិភាព​គ្រប់ៗ​គ្នា ជាពិសេសពេលដែល​ចេញ​ពីផ្ទះ​សូមមេត្តា មើល​ខុស​ត្រូវ​លើភ្លើងធូបទៀនមុន​នឹង​ចាក់ចេញពីផ្ទះ” ៕

ដូចគ្នានេះ​ ដែរ សម្រាប់​គេហទំព័រ​ដំណឹង​ក៏​មិនខុសពីកញ្ញា ទាំងពីរ​ខាងលើនោះដែរ សូមឲ្យឱកាស​ចូលឆ្នាំចិន​ខាងមុខ​នេះ សូមឲ្យ​រកស៊ីមាន​បាន ចំណូល​កើន​ជាង​ឆ្នាំមុន សូមឲ្យអ្វីដែល​អាក្រក់​ក្នុងឆ្នាំចាស់រសាត់តាមថ្ងៃនៃឆ្នាំចាស់ ជា​ពិ​សេស​​ឲ្យ​បងប្អូន​ប្រជា​ទូ​ទាំងប្រទេស​ជួប​នូវ​សមិទ្ឋិផល​ល្អជានិច្ច កុំបីឃ្លៀង​ឃ្លាតឡើយ ៕

Facebook Notice for EU! You need to login to view and post FB Comments!