iPhone 4S មានបញ្ហាច្រើន នៅក្នុងប្រទេសចិន

ជនជាតិចិន​ម្នាក់​ដែល​ជាអ្នករស់នៅតំបន់ Guangzhou  ក្នុងខេត្ត Guangdong​​​ ​ បាន​ចំនាយលុយអស់ ៦០០០ ដែល​ស្មើនឹង ៩៥០ ដុល្លារ ដើម្បី​ទិញ​ទូរសព្ទ័ iPhone 4S កាលពីសប្តាហ៍កន្លងទៅ  ប៉ុន្តែទូរសព្ទ័ ដែល​គាត់​ទិញនោះ​វាអាច​ផ្ទុកនូវទិន្នន័យបាន​ត្រឹមតែ ១៣៤៣ នៃចំនួនលេខ​ទូរសព្ទ័ដៃតែប៉ុណ្ណោះ ។

បុរស​ដែល​មានត្រកូលថា Yan មានការខឹងសម្បារណាស់​ចំពោះ​ទូរសព្ទ័ដៃនេះ ហើយ​គាត់​បានបន្តថា គាត់បាន​ឈរត​ម្រង់​ជួរជាមួយក្រុមមនុស្សរាប់រយនាក់ ទម្រាំតែបានទូរសព្ទ័ដៃនេះ ដែល​ចំណាយ​អស់​រយៈ​ពេល ២ ម៉ោង តែទូរសព្ទ័​ដៃនេះផ្ទុកទិន្នន័យបានតិចតួច ។ លោក Yan នៅ​តែ​មិន​អស់​ចិត្តចំពោះ​បញ្ហានេះ គាត់បានឲ្យ​ជាង​ធ្វើការ​​ Update  Software តែក៏គ្មានលទ្ឋផលអ្វីដែរ នៅតែដដែល ។

ខាង​ផ្នែក China Unicom បានព្រមព្រៀងប្តូរទូរសព្ទ័ដៃជូនលោកវិញ ហើយទាំងសូមទោសចំពោះ​ទូរសព្ទ័ដៃដែលមាន​បញ្ហានេះ ៕

ប្រភព៖ maydaily

Facebook Notice for EU! You need to login to view and post FB Comments!