ឱក សុគន្ឋកញ្ញា រីកចម្រើនទាំងចម្រៀង និងស្ពត

មានតារាចម្រៀង​ប្រុសស្រីមិនតិចទេ ដែល​ចង់​បាន​នូវតំណែង​ស្ថិតក្នុង​ស្រទាប់បេះ​ដូង យុវវ័យ ទាំង​ក្នុងនឹង​ក្រៅ​ប្រទេស ភាពល្បីល្បាញនេះ​វាអាស្រ័យសលើ ទឹកដម​សម្លេង រួបសម្រស់ និង​សកម្មភាព​ផ្សេងៗ​ចូលរួមក្នុង​ចំណែកសង្គម ។​

ឱក​​​ សុគន្ឋកញ្ញា គឺ​ជាតារាមួយដួង​ស្ថតក្នុងទ្រនំដ៏ស្កឹមស្កៃ របស់ផលិតកម្មហង្សមាស ហើយ​​ក៏ជាតារាមួយដូង ដែល​ទទួល​បាន​ប្រជាប្រិយ​ភាព​បំផុត​ក្នុង​ឆ្នាំ​២០១២ នេះ ។​ជា​មួយនឹង​ការ​បើក​នូវ​ទំព័រ​ឆ្នាំថ្មី គេ​សង្កេត​ឃើញ​ សុគន្ឋកញ្ញា ទទួល​បាន​តំណែង​ជា​អ្នក​ចម្រៀងស្រីដែល​ល្បីជាងគេ ក្នុង​ចំនោមតារាចម្រៀង​ស្រី​ទាំង​អស់​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ទន្ទឹម​នឹង​ភាព​ល្បីល្បាញ​ផ្នែកចម្រៀង​នេះ​ដែរ សុគន្ឋកញ្ញា ក៏បាន​ថតស្ពត ឲ្យ​ក្រុមហ៊ុនកូកាកូឡា ដែល​ជាក្រុមហ៊ុន​លំដាប់យក្សមួយ ។

ជាមួយនឹង​ ៩ ខេត្តក្រុង ក្នុង​ការប្រគុំតន្ត្រីរបស់ កូកាកូឡា រឹតធ្វើឲ្យ សុគន្ឋកញ្ញា ទទួល​ប្រជា​​ប្រិយ​ភាព​លើល​ដើម ។ បើនិយាយ ពីបទចម្រៀងវិញ បទ​ដែល​ទទួល​បានការគាំទ្រ​បំផុត ក្នុងឆ្នាំ ២០១២ នេះ គឺ​បទ “នៅក្បែរអូន​ជាសង្សារអូន នៅក្បែរ​គេ​ជាសង្សារគេ ” និង បទ “សន្យាមុនគេង” និពន្ឋ​ទំនុក​ច្រៀង​ដោយ  លោក សុខ​ ចាន់ផល ដែល​ជាកវី​ឆ្នើម​របស់​ផលិតកម្មហង្សមាស ។

តើក្នុង​ឆ្នាំ​​ ២០១២ នេះ​ តារាស្រីណាមួយដែល​អាច​ដណ្តើម​ប្រជាប្រិយ​ភាព​ពី​ ឱក សុគន្ឋកញ្ញា ទៅ ?  ៕