២ ឆ្នាំ ស្រាផ្តាំមាត់ឲ្យផ្តាច់ស្នេហ៍ (អត្ថបទ តចប់)

បើ​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​បែក​បង​នឹង​ស្រី

បែកៗ​ បែក​គ្នា​ចុះ យើង​រស់​នៅ​ជាមួយគ្នា មិនចុះ​សម្រុង​នឹង​គ្នា នោះ​ទេ តើ​ពាក្យ​បែក​នេះ​អូន​និយាយ​ឡើង​សុំា​ហើយ​មែន? ទើប​មិន​ស្តាប់​ពាក្យអង្វររបស់បង? បង​មិន​អាច​ទទួល​យក​នូវ​ពាក្យថា​បែក​នោះ​​ទេ ព្រោះ​អី​បេះ​ដូង​របស់​បង​ពេ​ល​នេះ​គឺ​មានតែ​អូន បង​ពិត​ជាមិនអាចមែន ហើយក៏​មិន​ដែល​ចង់លឺ​ពាក្យ​បែក​ទាំង​អស់​នោះ​ដែរ ។ ​

ហេតុអ្វី​អូន​នៅមិន​ទទួល​យក​ពាក្យអង្វរសង្សារម្នាក់​នេះ ? ឲ្យឱកាសបងមួយចុង​ក្រោយ​បាន​ទេ ?​ព្រលឹង​ចិត្តបង អូន​ក៏​ដឹង​​​អស់​ហើយ​ពេល​ដែល​បង​ស្គាល់​អូន​ដំបូង​ បង​បាន​ប្រាប់អូនអស់​ហើយថា​បេះ​ដូង​បង​ម្នាក់​នេះ​ទទួល​បាន​នូវ​ស្នាម​ដំ​បៅ​ម្តង​រួច​មក​ហើយ ពេល​នេះ​បងក៏​មិន​ចង់​ទទួល​យក​វា​ដាក់​ក្នុង​ទងបេះ​ដូង​បង​ទៀត​ដែរ បេះ​ដូង​បង​ពីមុនធ្លាប់ទទួល​រង​នូវ​ការឈឺចាប់ តែ​ការ​ឈឺ​ចាប់​នោះ​វា​បាត់​បង់​នៅ​ពេល​ដែល​បង​ស្គាល់​អូន អូន​ជា​ដង្ហើម​ផ្តើម​ស្នេហ៍បង​ឲ្យ​រស់​ឡើងវិញ អូន​ជាស្នាម​ញញឹម​របស់​បង ។បង​មិន​គម្រាម​អូនទេ តែ​បង​រស់​នៅ​ដើម្បី​អ្វី បើមួយថ្ងៃៗគឺ​ឃើញតែ​ភាព​ឈឺ​ចាប់​យ៉ាង​នេះ ស្នាមខ្មៅ​បាន​គូស​លើ​ចិត្តបង​ហើយ គ្មាន​ថ្នាំ​ណា​អាចលុប នូវ​ស្នាម​ខ្មៅ​នោះ​ក្រៅ​ពី​អូន​នោះ​ទេ អូ​ន​ជា​ម្ចាស់​ដែល​លុបនូ​ស្នាម​ខ្មៅ​នោះហើយ តែ​អូន​នៅ​តែ​មិន​ព្រម​មក​លុបចោល​ទៀត មាន​ផ្លូវ​តែម្យ៉ាង​គត់ ដែល​បង​បាន​កំណត់​ហើយ​នោះ​គឺ​ សេចក្តី​ស្លាប់ ។ ទោះបី​ជាបុរសជាច្រើននិន្ទា ស្តី​ថា​ “បង​ជាប្រុស​កំសាក​ម្តេច​ក្តី ក៏បងនេះ​មិនខ្វល់ឡើយ” ទុក្ខឲ្យពេលវេលា​ជាអ្នកកត់​នូវ​ចិត្តមួយនេះ​ចុះ ។ តែ​មុន​នឹង​ចាក់លោក​នេះ​ទៅ​អ្វី​ដែល​បង​ចង់​បាន​គឺ​ស្នេហាស្មោះអូន ដូចកាល​ពីមុន ហើយដូចស្នេហាប្រវត្តិសាស្រ្ត​របស់​ទុំ ទា​រស្នេ​ហាស្មោះពី​ទាវ ដោយ​សម្លាប់ខ្លួន ទោះ​បី​ជា​មាន​រាជសាពី​ព្រះមហាក្សត្រ​យ៉ាង​ណា​ក្តី ព្រោះ​អីទុំ​ដឹង​ថា​ទាវ​មិន​មាន​ស្នេហាស្មោះ​ ដូចមុន​ឡើយ មាន​តែ​សេចក្តី​ស្លាប់​ទេ ទើប​អាន​យក​ចិត្តស្មោះពីមុនបាន ។​បង​សុខធ្វើ​ជាមនុស្សបែបនោះ​ ទោះ​ដឹង​ថា​ប្រវត្តិសាស្រ្ត​ជេរ​ស្តីថា បងក្តី តែបង​មិនខ្វល់ឡើយ គ្មាន​អ្នកយល់​ពី​ក្តីស្នេហាដូច​ខ្លួនឯង​ឡើយ សំណាង​នៃ​ក្តី​ស្នេហា​មិន​ជា​រឿង​កើត​ឡើង​ដោយចៃដន្យ​នោះ​ទេ គឺ​ត្រូវការ​ពេល​វេលា​ដើម្បី​យល់ចិត្ត ចុះសម្រាប់ខ្ញុំ ២ ឆ្នាំ​ហើយអូននៅតែ​មិនយល់​ពីខ្ញុំ​ទៀត? តើបង​ខុសអ្វី បង​មិន​សា​ក​សម​នឹង​អូន​មែន​ទេ ? ទើប​អូ​ន​ចិត្ត​ដាច់​យ៉ាងនេះ មិន​ស្តាយនូវ​ពេល​វេលា​ទាំ​ង​នោះទេអូន មិន​ស្តាយ​អនុស្សាទេអូន សម្រាប់​បង​ស្តាយ​ណាស់ ទោះ​បី​ពេល​នេះ​ជា​ពេល​វេលា​អវសាន្តក្តី តែ​បង​សូម​ផ្ញើចិត្ត​ស្មោះ​បង​នេះ​ នឹង គេហទំព័រ​ ដំណឹង ឲ្យ​អូន​បាន​ដឹងថា ចិត្តបង​យ៉ាង​ណា គេថា ពិបាក​ឃាត់មនុស្ស​ដែល​ចង់​ទៅណាស់ បើ​អូន​ចង់បែក​ហើយ បង​មានតែ​ម្យ៉ាងទេ គឺ​អវសាន្ត ។

សូមឲ្យអូន​រស់នៅ​ ប្រកប​ដោយ​ក្តីសុខ កុំឲ្យបុរស​ដែល​អូន​ស្រលាញ់​នោះ​រងជួប​ទុក្ខ​ដូចរូប​បង​នេះ​អី​ ហើយ​ស្នេហា​ស្មោះ​គេ​ម្នាក់​នោះ​អាចទទួល​បាន​នូវ​ភាពកក់​ក្តៅ​ពី​អូន​ជានិច្ច ។

ជាចុងក្រោយ សូមប្រសិទ្ឋពរជ័យ គេហទំព័រ ដំណឹង ក៏​ដូច​ជា លោក ពូ បុរសដំណឹង ឲ្យ​ជួបតែ​សេចក្តីសុខ ហើយក៏​សូម​អរ​​គុណ​ទុក​ជាមុន​សម្រាប់ការចុះផ្សាយ​នូវ​ទុក្ខស្នេហ៍ ដ៏រីងរៃនេះ ៕

ពីបង បុរសស្មោះស្នេហ៍អូន​ជានិច្ច ៕

Facebook Notice for EU! You need to login to view and post FB Comments!