ស្ត្រីជន​ជាតិថៃស្លៀក​ពាក់​អាវក្នុង​ខោក្នុង តវ៉ាពីបញ្ហាថ្លៃ​ដំឡូងមី

ស្រ្តីម្នាក់អាយុ ៤០ ឆ្នាំ ដែល​ជាកសិករ​ដាំដំឡូង​មី បាន​ព្យាយាម​ប្រឆាំង​នឹ​ង​រាជ​រដ្ឋាភិបាល​ទៅលើ​ការបញ្ចុះ​បន្ថោក​តម្លៃ លើ​ដំបូង​មី ។ នាង​មាន​ឈ្មោះថា Patcharida Keeratinoppadol  ហើយ​នាង​គឺ​ជា​កសិករ​ដាំ​ដំឡូង​មី​មក​ពីខេត្ត Nakorn Ratchasrima  ហេតុការណ៍តវ៉ានេះ​កើ​ត​ឡើង​កាល​ពីថ្ងៃ ទី ២៥ ខែ​ មករា ឆ្នាំ ២០១២ ដែល​ចុះផ្សាយដោយ Thai Asian News កាលពីថ្ងៃទី ២៦ ។

ក្នុងការតវ៉ានេះ​នាង​បាន​ស្លាក់​ពាក់​អាវក្នុង​ ខោក្នុង​ នៅ​ពីមុខ វិមាន​របស់មន្ត្រីរាជរដ្ឋាភិបាល  ឲ្យ​រដ្ឋាភិបាល​គោ​រព​នូវ​ពាកយសន្យា នូវអ្វីដែល​បាន​គ្រោង​ទុក ។

Patcharida បានមក សេតវិមានរបស់​រដ្ឋាភិបាល ជាមួយនឹងបដាតវ៉ា ក្នុង​គោលបំណងឲ្យ​រាជរដ្ឋា​ភិ​បាល​គោរពតាម​កម្មវិធី​ទៅ​លើ ការទិញដំឡូងមី ។

ប្រធានាធិបតី យីងឡាក់ បានចុះកិច្ចសន្យាលើ​ការ​ទិញ ម្យៅ​ដំឡូងមី  ១០ លាន​តោន ជាមួយនឹង​ទឹក​ប្រាក់ ៣៣ កោដិ បាត  ដោយ​ក្នុង​មួយគីឡូតែ ២.៧៥ បាទ  ដែល​កម្មវិធី​នេះ​នឹង​គ្រោង​ចាប់ផ្តើម​នៅថ្ងៃ ទី ១ ខែ កុម្ភៈ រហូត​ដល់ ថ្ងៃ ទី ៣១ ខែ ឧសភា ឆ្នាំ ២០១២ ។

Patcharida បាននិយាយថា តម្លៃ​នៅ​លើ​ទីផ្សារសម្រាប់​ដំឡូងមី​គឺ​មានតម្លៃថោកជាង ដូច​ដែល​តម្លៃរាជ​រដ្ឋាភិបាល កម្មង់ទុក​។

ទោះបី​ជាយ៉ងណា នាង​នៅតែ​ទ្រំាត្រែង​តវ៉ា ដោយសម្លៀកបំពាក់អាវក្នុង​ ខោក្នុង ដើម្បីឲ្យ​រដ្ឋា​ភិបាល​គោ​រព​តាម​ពាក្យសន្យា ដូច​ដែល​បាន​គ្រោង​ទុក ៕