សាវតា និង បេសកកម្មរបស់​ ក្រសួង​វប្បធម៌

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវបានបង្កើតឡើងជាផ្លូវការនៅ ខែតុលា ឆ្នាំ១៩៩៧។ ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ ​មាន​ អគ្គនាយកដ្ឋានពីរ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមួយដែលមានមហា វិទ្យាល័យក្រោម​ចំណុះ​ចំនួន៥ និង​មជ្ឈមណ្ឌលវិទ្យាសាស្រ្តស្រាវជ្រាវវប្បធម៌មួយ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ដឹកនាំដោយ​រដ្ឋ​មន្ត្រី​មួយ​រូប រដ្ឋលេខា​ធិការ​ប្រាំរូប និង អនុរដ្ឋលេខាធិការប្រាំពីររូប។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកម្មឱ្យដឹកនាំ និងគ្រប់គ្រង វិស័យវប្បធម៌ និង​វិចិត្រ​សិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានមុខងារ និងភារកិច្ចដូចតទៅៈ

– ប្រតិបត្តិនូវនយោបាយការពារថែរក្សា និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌ទូទៅ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា គ្រប់គ្រងបណ្តារមណីយដ្ឋាន បុរាណវិទ្យា នរវិទ្យា និងប្រវត្តិវិទ្យា – ផ្តុំឡើងវិញ និងលើកតម្កើង​បណ្តា​តំលៃ​វប្បធម៌ និងជំនឿទំនៀមទំលាប់ប្រពៃណីរបស់សង្គមជាតិ បំផុសការបង្កើតស្នាដៃផ្សព្វផ្សាយ និងអភិវឌ្ឍន៍​សកម្មភាព​វប្បធម៌ – ជាអាណាព្យាបាលលើសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងការបណ្តុះបណ្តាលលិល្បៈករ តន្ត្រី ស្ថាបត្យករ បុរាណវិទូ និងអ្នកជំនាញផ្សេងៗទៀត ដែលសហការជាមួយក្រសួងអប់រំយុវជននិងកីឡា៕

ប្រភព៖ Wikipedia