វ៉ុលថ្មី សុគន្ឋ និសា អាចល្បីដូចនៅ​ ហង្ស​មាស​ដែរឬ​ទេ?

សុគន្ឋ​ និសា អតីតតារាចម្រៀងប្រចាំ​ផលិតម្ម រស្មីហង្សមាស ដ៏ល្បីល្បាញម្នាក់ ធ្លាប់រងនូវពាក្យចចាម​រ៉ាម​ជាញឹក​ញយ រឿង​ស្នេហាជាមួយនឹងកវីវ័យក្មេង សុខ ជំនោរ ដោយមូលហេតុរឿងវិវាទ​​ចម្រូង​ចម្រាស​នឹង​គ្នា រហូ​ត​ដល់ បែក​បាក់​ស្នេហា នឹង​បែង​ចែក​ទ្រនំរៀង​ខ្លួនទៀតផង ។

និសា ដែល​ជា​ ចំណុង​ចុង​ផ្តើម​ដោយ​ សុខ ជំនោរ តាំ​ង​ពី​ផលិត​កម្ម រស្មីស្ទឹង​សង្កែ រហូត​ដល់​ទ្រនំខ្ពង់​ខ្ពស់​ដូចសព្វថ្ងៃ ដែល​ជា ទ្រនំស្តុក ដែល​ធ្វើឲ្យ​ សុគន្ឋ និសា ទទួលនូវ​កេរ្តិ៍ឈ្មោះល្បីល្បាញ​ដូចបច្ចុប្បន្ន។​រយៈ​ពេល​ជិត ១០ ឆ្នាំ នៃការ​សាងកេរ្តិ៍​ ឈ្មោះ និង​សន្សំបាន​ផ្ទះនៅ​ជាមួយ​គ្នា នៅ​ទល់មុខនឹង​ព្រ​លាន​យន្ត​ហោះ​ពោធិចិនតុង តែ​ក្រោយ​ពីបាន​រស់​នៅ​ជាមួយ​គ្នា​មួយរយៈ​ ការរស់​នៅ​នោះ​មិន​ទទួល​បាន​សេចក្តីសុខ នោះ​ទេ ដោយ​ សុគន្ឋ និសា ធ្លាប់​ប្រាប់ដល់​សារព័ត៌មា​ន​មួយចំនួនថា “នាង​មិនអាច​រស់​នៅ​ជាមួយនឹង​គាត់​បា​ន​ទេ ការរស់​នៅ​នេះ​ប្រៀប​បាន​​ ទឹក​ និង ប្រេង​” ។ ទោះ​បី​ជាការអះ​អាង​យ៉ាង​នេះ​ក្តី​ សុខ ជំនោរ​ ក៏​ធ្លាប់​ប្រាប់​ពីមូលហេតុដែល​បែក​បាក់​ដល់សារព័ត៌​មាន “សុគន្ឋ នីសា បោះបង់ស្នេហ៍ខ្ញុំ” ។ មាន​តារា​ជា​ច្រើន​ដែលបែកបាក់គូស្នេហ៍នេះ​នៅ​ឆ្នាំ ២០១១ ក្រៅពី សុខ ជំនោរ និង សុគន្ឋ និសា មាន លោក គង់ វិលាល និង កញ្ញា ពេជ្រ សិរីរ័ត្ន   សុខ ស្រីនាង និង លោក ស៊ី សុវត្តិ និង​មានតារា​ជាច្រើន​រូប​ទៀត ។

ក្រោយ​ពីបែក​ទ្រនំស្នេហ៍ តារាដែល​ជាគូស្នេហ៍នេះស្វះស្វែង រកទ្រនំផលិតកម្មថ្មី ជាក់ស្តែង អតីត​តារា​ចម្រៀង​ស្រី សាច់សរខ្ចី​ដូចបណ្តូលចេក សុគន្ឋ និសា គេ​ឃើញ​វត្តមាននៅ​ក្នុង​ផលិតដ៏ធំ​គួរ​សម​មួយក្នុ​ង​ព្រះ​រាជា​ណាចក្រកម្ពុជា នោះ​គឺ​ ផលិតកម្ម ថោន ។​នៅតាម​បណ្តាញ​ទំនាក់​ទំនងសង្គម Facebook គេ​ឃើញ​ Cover CD របស់​ផលិតកម្ម​ ថោន មាន​វត្តមាន​របស់​តារាស្រី​រូបស្រស់សំដី​ផ្អែម សុគន្ឋ នីសា និង លោក ករុណា ពេជ្រ ស្ថិតក្នុង​វ៉ុលទី ២១ មាន​បទ​ចម្រៀង “សង្សារខ្ញុំប្រុងរត់ចោលខ្ញុំ​ហើយ” និង បទ”បងនឹក​គេ​ដល់​ថ្នាក់​ចង់​ឈឺ” ដែល​ជាវ៉ុល​ដំបូង​របស់​ សុគន្ឋ នីសា ក្នុងផលិតកម្ម ថោន ។

ជុំវិញនូវ​ការចេញ​ អាលប៊ុម ថ្មី​នេះ តើសុគន្ឋ នីសា អាច​មាន​ឈ្មោះ បោះ​សម្លេង ដូច​ផលិតកម្ម​ចាស់​ដែរ ឬទេ ? ហើយ​អាច​មាន​បទចម្រៀង​ចេញ​ច្រើន​នៅ​លើ​ទីផ្សារ ដូចរស្មីហង្ស​មាសដែរទេ? នៅ​ហង្ស​មា​ស​មាន​បង្អែក ចុះ​នៅ ថោន​មាន​បង្អែកអត់ ?

ប្រិយ​មិត្តរបស់ ដំណឹង អាច​ប្រាប់​បាន​ទេ ថា សុគន្ឋ នីសា អាច​សាង​កេរ្តិ៍​ឈ្មោះ​ល្បីដូច​ហង្សមាសទេ​ ?៕

អត្ថបទ៖ បុរសដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!