នាឡិកាដែលអាចលេងហ្គេមបាន (Sudoku Watch)

បច្ចេកវិទ្យាសម័យបច្ចុប្បន្នកាន់តែរីកចម្រើន គំនិតច្នៃប្រឌិតបានបង្ហាញជាបន្តបន្ទាប់ ដែលពីមុនយើងឃើញថា នាឡិកាដៃត្រូវបានគេប្រើជាឧបករណ៍ផ្ទុកទិន្នន័យ ចាក់បទចម្រៀង និងមើលវីដេអូជាដើម។ ប៉ុន្តែនៅពេលនេះ យើងបានឃើញនូវនាឡិកាដែលដាក់បញ្ចូលនូវហ្គេម Sudoku ដែលត្រូវបានគេហៅថា Sudoku Watch​​ ហើយ លោកអ្នកអាចស្វែងរកលេខដែលបាត់ដើម្បីបំពេញ​នៅក្នុងផ្ទាំង Sodoku puzzle​។

ការបង្ហាញនៃនាឡិកាជា Sudoku ដែលមាន 9 ក្រឡា ហើយសម្រាប់លេខដែលបាត់គឺជាពេលវេលាពិតប្រាកដ ….​ហូ អ៊‍ីចឹង វាមិនត្រឹមតែជានាឡិកាទេ វាថែមទាំងអាច​ធ្វើការសែ្វងរកនូវពេលវេលាបានទៀតផង។ Sudoku Watch ក៏បានដាក់បញ្ចូលនូវថ្ងៃខែ និងម៉ោងរោទ ហើយសម្រាប់ការមើលម៉ោង និងកំណត់ទៅលើម៉ោងរោទត្រូវ​តែ Reading time នៅលើនាឡិកា។

 

ប្រភពៈ chipchick