១-២ លទ្ឋផល​ចាញ់​របស់​​​​​​​​ U21​ កម្ពុជា

នៅ​រសៀល​ម្សិល​មិញ​នេះ មាន​ការប្រកួត​លក្ខណៈ​មិត្ត​ភាពមួយរវាងកម្ពុជា U21​ ជាមួយនឹង​Ulsan ដែល​ការ​ប្រកួត​នេះ​មាន​លក្ខណៈ​ស្វិត​ស្វាញគួរ​ឲ្យកត់​សម្គាល់ ។ ទោះបី​ជា​ការ​បើក​ឆាក​​ដំបូង ក្រុម Ulsan របស់​កូរ៉េ នាំ​មុខក្តី ​នៅ​នាទី ទី ១៦ ក៏​កម្ពុជា U21​ មិន​បណ្តែត​បណ្តោយ​ឲ្យ​​ ក្រុម Ulsan ស៊ុត​បំ​ប៉ោង​សំណាញ់​បន្ត​ដែរ ។

ការ​ប្រកួត៤៥ នាទី នៅ​តង់​ទី ១​ ត្រូវ​បាន​បញ្ចប់ លទ្ឋផល​បណ្តោះ​អាសន្ន កូរ៉េ​នាំមុខ ១ ។ ឈាន​មក​ដល់​តង់​ទី ២ កម្ពុជា​បាន​ប្រើ​ថ្វី​ជើង​វាយបក​លើកូរ៉េវិញ​ដើម្បី​ឲ្យ​តាម​ទាន់ តែ​ឱ​កាស​បំ​ប៉ោង​សំ​ណាញ់​របស់​កម្ពុជា​ធ្វើ​ទៅ​មិន​បាន​សម្រច​ឡើយ នៅ​នាទី បើក​ឆាក ។​​រហូតមក​ដល់ នាទី ទី ៨២ កីឡាករ​​​​ ចាន់ វឌ្ឍនាកា​ ពាក់​ស្លាក់លេខ ១១ បាន​បំប៉ោង​សំណាញ់របស់​ក្រុមអ៊ុល​សាន​ តាម​ទាន់ស្មើ ១ ។

កម្ពុជា​បាន​ប្រើ​គ្រប់ថ្វី​ជើង​ដើម្បី​នាំ​មុខ​បន្ត​ទៀត តែ​ឱ​កាល​ហុច​ឲ្យ​ដូច​ជាប្រថុចញ៉ុចបាន​ត្រឹម​តែស្មើ រហូត​ដល់នាទី ៩០+៣  ក្រុម អ៊ុលសាន បាន​ទាត់​បន្តបញ្ចូល​ទី ថែម​មួយ​គ្រាប់​ទៀត ដោយ​កីឡាករ SHIN BOEM SEON​  ចប់​ការប្រកួត កូរ៉េ ឈ្នះ​កម្ពុជា U21​ ក្នុង​លទ្ឋផល ២ ទល់​នឹង ១ ។

សូមបញ្ជាក់ផង​ដែរថា ក្រុម​ទាំង ពីរធ្លាប់ជួប​គ្នា​រួច​មក​ហើយកាលពីថ្ងៃ​ សុក្រ ទី ២៧ រួច​ម្តង​មក​ហើយ​ដែល​លទ្ឋផល ស្មើ ៣ ៕

អត្ថបទ៖ បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!