អែនឌី ឡ បញ្ជាក់ប្រាប់ថាលោកមានកូនស្រី

តាម​ប្រភពព័ត៌មានរបស់ maydaily លោក អែនឌី ឡ បាន​ប្រកា​ស​ជាសាធារណៈ នៅ​ពេល​ដែល​លោក​បាន​ជួប​ជាមួយអ្នកដែល​គាំទ្ររបស់លោក(Fan)​​ កាលពីថ្ងៃអង្គារ ដោយ​លោក​បញ្ជាក់ប្រាប់ដល់​អ្នក​ដែល​គាំទ្រលោក “ប្តីប្រពន្ឋខ្ញុំ​មាន​កូនស្រី” ។

​ធ្លាប់​មាន​ពាក្យ​ចចាមរ៉ាម​ជាមួយនឹង​ភរិយាលោក អែនឌី ឡ កំពូលតារាសម្តែង​របស់ចិនហុង កុង ថានាង​ Carol​​ Chu​ មាន​កូនប្រុសដែល​កំពុង​ចាប់កំណើតនៅ​ក្នុង​ផ្ទៃ​ពោះ ។​

ជុំវិញ​បញ្ហានេះ​លោកបាន​បញ្ជាក់​បន្ថែម​ទៀតថា វាមិនពិត​ទេសម្រាប់​ពាក្យ​ចចារ៉ាមទាំងនោះ ហើយ​លោក​នឹងរៀបចំ​ការងារ​ជាច្រើន​ជាមួយនឹង​ការផ្តល់កំណើត​ដល់​កូន​របស់លោក នៅខែ មិថុនា ខាងមុខនេះ ៕

ប្រែសម្រួលដោយ៖ បុរសដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!