អធិការខណ្ឌទួលគោក បង្ហាញមុខក្រុមចោរប្លន់ និងឆក់ ប្រុស ៣ ស្រី ១ នាក់

កាលពីព្រឹកមិញនៅអធិការ​ដ្ឋាន​​ខណ្ឌ​ទួល​គោក ​បាន​រៀបចំ​ពិធី​សន្និសីទ​កាសែត ធ្វើ​ឡើង​កាលពីវេលា​​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី ​៣១ មករា ២០១២ ចូល​​រួម​បង្ហាញ​​​ដោយ​លោក​ហួត ​ចាន់​យ៉ារ៉ាន់ ​អធិការ​​ប៉ូលិស​​ខណ្ឌទួលគោក ​និង​មន្ត្រី​​ប៉ូលិស​ជា​ច្រើន​​ទៀត​ ដើម្បី​​បង្ហាញ​មុខ​មាត់​​ពិត​ក្រុម​​ចោរ​៤​នាក់ ​និង​សកម្ម​ភាព ឆក់​​ ប្លន់ បង្ក​របួស​ស្នាម និង​​ ​មនុស្ស​ឃាត​ ។ ​

ក្រុមចោរ​ប្លន់​​គ្រឿង​អលង្កា​​រ ​ឆក់​​ខ្សែ.ក និង​មនុស្ស​ឃាត​​​យ៉ាង​សកម្ម​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​​ត្រូវ​នគរបាល​ខណ្ឌទួល​គោក ​ស្រាវ​ជ្រាវ​ចាប់ខ្លួន​បាន​ជា​បន្តបន្ទាប់​​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​​ស្ត្រី​​ម្នាក់​កាល​ពី​យប់​ថ្ងៃ​ទី​២៩ និង​រសៀល​​ថ្ងៃ​ទី​៣០ មករា​ ដក​ហូត​កាំភ្លើង​ខ្លី​ម៉ាក K54 ​មួយ​​គ្រឿង ។

ជន​សង្ស័យ​​ដែល​ចាប់​ខ្លួន​ ១-ឈ្មោះ​​ហេង បញ្ញា ​ភេទ​ប្រុស អាយុ​​២១​​ឆ្នាំ ​ជនជាតិខ្មែរ ​ជានិស្សិតឆ្នាំទី ១​ ផ្នែកព័ត៌មានវិទ្យា សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ស្នាក់នៅផ្ទះលេខ​ ១៨​ ផ្លូវលេខ ៣៣១ ក្រុមទី ១៩ ភូមិ ៤​ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជា​មេ​ខ្លោង​ប្រើ​ប្រាស់​អាវុធខ្លី​​ K54 ​មួយ​ដើម ២-ឈ្មោះ​​ហែម លក្ខណា​ ហៅស្រីល័ក្ខ ភេទស្រី អាយុ ២១ឆ្នាំ ជា​និស្សិតឆ្នាំទី ១​ ផ្នែកធនាគារ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ស្នាក់នៅផ្ទះជួលគ្មានលេខ​​ ផ្លូវលេខ ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក​ ៣-ឈ្មោះ​​ ផេង សារុន ហៅ​ តឿ ​ភេទ​ប្រុស អាយុ​​ ២១ ​ឆ្នាំ មុខរបរមិនពីតប្រាកដ ស្នាក់នៅគ្មានផ្ទះលេខ​  ផ្លូវលេខ ៦០៨ សង្កាត់បឹងកក់ទី១​ ៤ -​ ឈ្មោះ​​ សន ចាន់រស្មី ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ​​ ២៥ ផ្លូវលេខ ២៩៣ ក្រុមទី ៥៩ ភូមិ ១៣​​ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកខណ្ឌទួលគោក។

​តាម​ព័ត៌​មាន​ឱ្យ​ដឹងថា កាលពីវេលា​ល្ងាច​​ថ្ងៃទី​២៩ មករា សមត្ថ​កិច្ច​ខណ្ឌ​ទួល​គោក ស្រាវជ្រាវ​ចាប់​បាន​​ស្ត្រី​ម្នាក់​ដែល​ជា​សង្សារ​ក្រុម​ចោរ​ប្លន់​ ។ តាម​​ការ​​សារ​ភាព​របស់​ស្ត្រី​ខាងលើ​​នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់​​ថ្ងៃទី​ ២៩ មករា ​សមត្ថ​កសិច្ច​ក៏​ឈាន​ដល់​ឃាត់​ខ្លួន​បក្ស​ពួក​​២​នាក់​នៅផ្ទះសំណាក់​​ក្បែរ ​ផ្សារ​​នាគ​​មាស ។ លុះ​​នៅ​វេលា​ព្រឹក​ថ្ងៃទី​៣០ មករា សមត្ថ​កិច្ច​ដក​​ហូត​បាន​កាំភ្លើង​ខ្លី​​មួយ​ដើម​​ដែល​ឈ្មោះ​​ហេង បញ្ញា លាក់​ទុក​នៅ​ផ្ទះ ហើយ​​នៅវេលា​ម៉ោង​៣​រសៀល  ​ក៏​ឈាន​ទៅ​ឃាត់​បាន​បក្សពួក​ម្នាក់​ទៀត​ សរុប​ទាំង​​​អស់​៤​នាក់ ​ដក​ហូត​បាន​កាំភ្លើង​​ខ្លី​១​​ដើម និង​ម៉ូតូ​ចំនួន​​២​គ្រឿង ព្រមទាំង​​ខ្សែ.ក​​​ក្លែង​​ក្លាយ​​មួយ​ចំនួន​ទៀត។

តាម​សមត្ថ​កិច្ច​បង្ហើប​ឱ្យដឹងថា ក្រុម​នេះ​ជា​ក្រុម​ចោរ​ប្លន់​​គ្រឿង​អលង្ការ​ ​ឆក់​ខ្សែ.ក​​​​បង្ក​របួស​ស្នាម និង​​មនុស្ស​ឃាត​យ៉ាងសកម្ម​​ក្នុង​រាជ​ធានី​ភ្នំពេញកន្លង​មក៕​ឈាមត្រជាក់

Facebook Notice for EU! You need to login to view and post FB Comments!