វ៉ុលខ្នាតតូចថ្មីរបស់ Se7en ស្ថិតនៅ​កំពូលតារាង

តារាចម្រៀង Se7en​​ បានវិលចូលសិល្បៈ​សាជាថ្មី​ បន្ទាប់​ចាកចេញ​ពី​សិល្បៈរយៈ​ពេល​មួយ ឆ្នាំ ។ រយៈ​ពេល​ ៥ ខែ ហើយ​ដែល​តារារូបនេះ​មាន​ភាពចន្លោះ​ប្រហោង​ជាមួយនឹង វ៉ុលទី ២ ដែល​ជា​វ៉ុល​ខ្នាត​តូច​​ចេញ​លក់​នៅ​ប្រទេស​កូរ៉េ  ហើយ​គាត់​បាន​រៀបចំ​ខ្លួ​នរួច​ជា​ស្រេច​ក្នុ​ង ការ ទទួលយក​នូវ​កម្រិត​វាយ​តម្លៃពីអតិ​ថិជន​ ដែល​ជាវ៉ុល​ស្ថិតក្នុង​លំដាប់តារាងពីអ្នកគាំ ទ្រ របស់​លោក​ ។

​ជាមួយនឹង​ វ៉ុលខ្នាត​តូច​ដែល​មានចំណង​ជើងដថា “When I Can´t sing ” ដែល​បាន​ចេញ​ផ្សាយ​​ជា​លើក​ទី ១ ក្នុង​ខែ កុម្ភៈ កន្លងមក ​នៅ​ឯ 9AM KST​ ហើយ​វា​ស្ថិត​ក្នុងកំពូលតារាង នៃការ​វាយ​តម្លៃ​រួ​ច​ជាស្រេច​ ដែល​ស្ថិត​លើ Olle Music,​Bugs Music,Melon,Cyworld Music,Soribada,Naver Music​ ហើយនឹង Daum Music​ ។ បទ​ចម្រៀង When I Can´t Sing​ ផលិត​ឡើង​ដោយ លោក J.Y .Park ​តាមរយៈ​បទ​នេះ​ដែរ​គឺ​ជាសាច់រឿង​របស់​បុរសម្នាក់  ដែល​ជា​ភាពអស្ចារ្យ​មួយ​សម្រាប់​អាជីព​ជាអ្នកសិល្បៈ នៅ​ពេល​ដែល​គាត់មិនល្បី តើ​មានអ្នកគាំទ្រ និង ស្រលាញ់គាត់​ដូច​មុន​ដែរ ឬទេ?  ៕

ប្រែ​សម្រួល​ដោយ៖ បុរស​ដណឹង

 

Facebook Notice for EU! You need to login to view and post FB Comments!