ក្រសួងការពារជាតិឈ្នះអាស៊ីអឺរ៉ុប ៥ទល់ ០

លទ្ធផល​នៃ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​២ ប្រកួត​នា​ល្ងាច​ថ្ងៃទី​១​កុម្ភៈ​ ក្រុមក្រសួងការពារជាតិឈ្នះ​ក្រុម​ អាស៊ីអឺរ៉ុប ៥ ទល់ ០​ និងក្រុមគិរិវង់សុខសែនជ័យយកឈ្នះខេត្តកំពតលទ្ធផល ៣ ទល់ ២។​

​    ក្រុម​ទាំង ២ នេះ​ស្ថិតនៅ​ពូ​ល​​ B ជាមួយគ្នា​ហើយ​ការប្រកួត​ធ្វើ​នៅ​ស្ដា​តចាស់ ។ ចំពោះ​ពូ​ល A ដែល​ប្រកួត​នៅ​ស្ដា​ត​​អូឡាំពិកវិញ​នោះ​ក្រុម​ណាហ្គាខប​ឈ្នះ​ក្រុម​ខេត្តប៉ៃលិន ៩ ទល់ ០ និងក្រុមឆ្លាមសមុទ្រឈ្នះក្រុមខេត្តបាត់ដំបងលទ្ធផល ៥ ទល់ ២។​

​    ​ក្នុងការ​ប្រកួត​ដំបូង​នេះ​ពូ​ល B ក្រុម ក្រសួងការពារជាតិ បាន ៣ ពិន្ទុ​ ​ក្រុមគិរីវង់សុខសែន​ជ័យ បាន ៣ ពិន្ទុ​ ចំណែកឯពូល A ក្រុមឆ្លាម​សមុទ្រ​រកបាន ៣ ពិន្ទុ​ និងក្រុមណាហ្គាខប​ បាន ៣ពិន្ទុ ។ សាកលវិទ្យាល័យ​អាស៊ី អឺ​រុ​ប(​ ខេត្តព្រះវិហារ)  ក្រុម​ខេត្តកំពត​​ បាត់ដំបូង និងប៉ៃលិន​ដែល​ចាញ់​ក្នុងការ​ប្រកួត​នោះ​ពិន្ទុ ០ ដូចគ្នា ។​ដោយៈ ឈាមត្រជាក់