Guidelines​ សម្រាប់​ដំណើរការ ​Android ​app ​លើ ​PlayBook ​ផ្តល់​ជួន​ដោយ ​RIM

ក្រុមហ៊ុន RIM បានប្រកាសនៅលើ Blog របស់ខ្លួនថា ការបន្ទាន់សម័យនៃប្រព័ន្ធដំណើរការរបស់ PlayBook នឹងត្រូវបានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដំណើរការកម្មវិធី Android apps បានក្នុងពេលឆាប់ៗនេះ។

នៅក្នុងការសេចក្តីប្រកាសបានបន្ថែម និងពន្យល់ទៅលើរបៀបដំណើរ និងភាពចាំបាច់ក្នុងការដំណើរការ Android apps ដែលអ្នក Developers ទាំងអស់ត្រូវយល់ដឹង ហើយសម្រាប់កម្មវិធីដែលអាចដំណើរការលើ PlayBook អាចនឹងមាននៅក្នុងតារាង BlackBerry App World។

ព្រមជាមួយគ្នានោះ RIM ក៏ផ្តល់នូវ Plug-in មួយចំនួនសម្រាប់ជួយដល់អ្នក Developers ក្នុងការបំប្លែងកម្មវិធីពី APK មកជា BAR។

សម្រាប់ព័ត៌មាននេះគឺជាព៏ត៌មានដែលមានប្រយោជន៍មួយសម្រាប់អ្នកដែលនិយមប្រើ PlayBook និងអ្នកដែលចូលចិត្តប្រើកម្មវិធី Android app៕

Facebook Notice for EU! You need to login to view and post FB Comments!