Samsung ពិតជាបង្ហាញ Galaxy S III ​នៅថ្ងៃ ​MWC ​មែន​ឬ?

យើងមានឮរួចមកហើយអំពីព័ត៌មានចចាមអារ៉ាមថា ក្រុមហ៊ុន Samsung នឹងបង្ហាញនូវទូរស័ព្ទដៃម៉ូដែល Galaxy S III នៅក្នុងថ្ងៃ MWC ក្នុងរដ្ឋបាសេឡូណា ប៉ុន្តែមកដល់ថ្ងៃនេះ ការិយាល័យក្រុមហ៊ុន​បានប្រកាសថានេះគ្រាន់តែជាព័ត៌មានដែលគេយកមកនិយាយលេងសើចប៉ុណ្ណោះ មិនមែនជាការពិតនោះទេ។

យើងនៅមិនទាន់ដឹងច្បាស់នៅឡើយថា Samsung នឹងបង្ហាញអ្វីនោះទេ នៅថ្ងៃ MWC ខាងមុខនេះ។ ប៉ុន្តែគ្រាន់តែដឹងថា នៅពាក់កណ្តាលឆ្នាំនេះក្រុមហ៊ុននឹងបង្ហាញនូវផលិតផលថ្មីរបស់ខ្លួន។

ទាក់ទងនឹង Galaxy S III យើងបានឮមកថានឹងដំណើរការនៅលើទីផ្សារអំឡុងខែមេសា​ ប៉ុន្តែក៏មានព័ត៌មានមួយចំនួនទៀតបញ្ជាក់ថាខែមីនាវិញ។

ក្រុមហ៊ុន Samsung មិនបាននិយាយអ្វីច្រើនោះទេ ទាក់ទងនឹងថ្ងៃ MWC នោះ ប៉ុន្តែក្រុមហ៊ុនបានសន្យាថានឹងបង្ហាញនូវផលិតផលទូរស័ព្ទដៃ ដែលអាចមានប្រព័ន្ធដំណើរការ Windows Phone និង tablet៕

Facebook Notice for EU! You need to login to view and post FB Comments!