ហេតុអ្វី​មិនអាច​បំ​ភ្លេច​អូន?

គេហទំព័រ ដណឹង ជាទី​គោ​រពពីចម្ងាយ ខ្ញុំ​បាទ ឈ្មោះ វណ្ណដា ​ជា​បុគ្គលិកនៅ​ក្នុង​ស្ថាប័ន​ឯក​ជន​មួយ ​នៅ​ក្នុង​រាជ​ធានី ភ្នំ​ពេញ សូម​សារសព្ទ​វាចារ​ចត្ត តាម​លោក​ពូ បុរសដំណឹង ដូច​តទៅ ៖

​នេះ​​គឺ​ជា​លើក​ទី ១ ក្នុង​ជីវិត​របស់​ខ្ញុំ​បាទ នៅក្នុង​គេហទំព័រ ដំណឹង ហើយ​ក៏​ឆាក​ដំបូង​ដែល​បើក​នូវ​ជីវិត​ដ៏​ជូរចត់របស់ខ្ញុំ​បាទផងដែរ​ ។

ខ្ញុំ​តែង​តែសួរ​ខ្លួន​ឯង​ជា​រឿយៗថា ខ្ញុំ​ខុស​អ្វី ? ខ្ញុំ​​មិន​សាកសមនឹង​គេ​ត្រង់​ចំណុច​ណា​ខ្លះទៅ ?​ សម្រាប់ក្តី​ស្នេហ៍​មួយដែល​កើត​ឡើង​ដោយ​ផ្ទុង​ផ្តើម​ពីខ្ញុំ​ជាបុរស ក្នុងរយៈ​ពេល ២ និង ៣០​ ថ្ងៃ ស្មើនឹង ២៥ ខែ ដែល​ជា​ស្នេហ៍​ស្មោះ​ឥ​ត​ងាករេ ហើយក៏​គ្នានចិត្ត​ក្បត់​ម្តង​ណា​ឡើយ ។ ថ្ងៃ ទី ៣១ ខែ មករា ឆ្នាំ ២០១២ ​នា​ពេល​ថ្មីៗនេះ ខ្ញុំ​បាន​ទទួល​នូវ​វិវាទ​ផ្លូវចិត្ត​រុក​ចាក​​ដោត​ចំទង​ប្រមាត់ អួល​ណែន​ក្តុក​ស្ទើរ​ដក​ដង្ហើម​​មិន​រួ​ច​ទៅ ហើយ នៅ​ពេល​ដែល​លឺ​ចម្លើយថា “យើង​បែក​គ្នា​ទៅ” ​ពាក្យ​មួយ​គ្នានេះ តើ​សម្រាប់មនុស្ស​ស្មោះ​សម​នឹង​ទទួល​យក​ពាក្យ​នេះ​មែន​ទេ ? ហេតុ​អ្វីមនុស្ស​ស្មោះ​ក៏​ជា​មនុស្ស​ដែល​ជួបនូវ​ទុក្ខ អ្វី​ដែល​គិត​​ជា​យូរ​ហើយ ថាខ្ញុំ​មិនចង់​ជួប​តែ​ពេល​នេះអូន​ធ្វើ​ឲ្យ​បង​យល់ថាអ្វី​ទៅ​ជា​ស្នេហ៍​ពិត មនុស្ស​ដែល​ក្បែរ​​ឃ្លៀក​ជាមនុស្ស​ដែលដកនូវ​រោម​ឃ្លៀក ដង្កូវ​ក្នុង​សាច់​ហើយ អូន​ចង់​យក​បេះ​ដូង​មនុស្ស​​ដែល​ស្មោះ​ស្នេហ៍​ម្នាក់នេះ យក​ធ្វើ​មុំាមែនទេ អូន? បាន​ជា​អូនចាក់រុកទន្ទ្រាន​យ៉ាងនេះ បង​ខុសអ្វី? ឆ្លើយ​មក​សូម ឆ្លើយមក ថា មនុស្ស​ស្មោះម្នាក់នេះ ខុសអ្វី ? ​ក្បត់​បង​ហើយ នៅ​ធ្វើឬក​ឡូយទៀត ហេតុអ្វី​នៅ​ស្ងៀម​ធ្រឹង ម្តេចមិនតប​មក ។ ណ្ហើយ! អូន​អើយ​ទោះ​បីជា​អូន​ភ្លេច​គ្រាមួយ​ដែល​មានចម្ងាយ​ផ្លួវដី ១២០ ​គី​ឡូ​ម៉ែត្រ ក្រោម​ស្បៃ​រាត្រីងងឹង​ពោរ​ពេញ​ទៅដោយ​គ្រាប់​ភ្លៀង​ក៏ដោយ​ និង​មាន​រឿង​រ៉ាវ​ផ្អែមល្អែម​ ជា​ច្រើនទៀត គោប​ជាមួយនឹង​ភាព​ជូរ​ចត់ខ្លះ​តែប៉ុណ្ណោះ  ហេតុ​អ្វីក៏អូន​ហាន​បំភ្លេច ? ចិត្ត​អូន​ធ្វើពីអ្វី​ម្តេច​ក៏​រឹង​ជាង​ដែកថែប យ៉ាងនេះ បង​យល់​ហើយ មកពីបង​នេះ មិន​មាន​អ្វី​គ្រប់​យ៉ាង​ដូច​គេ​ម្នាក់​នោះ ទើប​អូន​ហាន​បំ​ភ្លេច​បង​ចោល ឲ្យ​អណ្តែត​ដូច​ក្បូន​គ្មាន​កោះ​ គ្មាន​ត្រើយ ស្ទាក់​ស្ទើរ ទៅ​មុខ​មិន​រួច​ ថយ​ក្រោយ​មិនរួច ។

បង​មិនចង់រ៉ាយ​រ៉ាបច្រើន​នោះទេ តែ​ទំហំនៃទុក្ខ​វា​ច្រើនពេក កកស្ទះ​ក្នុង​ទ្រូង តែ​សម្រាប់​ជា​ចំណង​ដៃ​អូន​ និង គេបង​មាន​តែកំណាព្យ​ ៣ ទៅ ៤ ឃ្លា សម្រាប់​ក្តី​សុខ​អូន នឹង​គេ​ចុះ

នឹមនួន​បណ្តូលចិត្តស្អិត​ទ្រូងបង           រាល់ខែកន្លងបងមិនអាច​ភ្លេច

រយអនុស្សាចារ​ដោយ​ទឹក​បិច               កម្មកាចទង្គិចឲ្យ​អូន​ភ្លេច​បង ។

តែ​វា​មិនស្អីឡើយ​ណាមាស​ស្ងួន           មានតែ​ជំនួន​ជូន​ដល់​មាស​បង

ពរប្រាំ​ប្រកាកុំឲ្យរំលង                          ដល់ស្រងនួនល្អងកុំបីឃ្លាត ។

ត្រូវ​ស្រលាញ់គេដូច​បង​ស្រលាញ់អូន ឱ​ស្រស់នឹមនួនសូម​កុំ​ក្បត់

ក្តីសុខរបស់អូនធ្វើឲ្យ​បងអស់ចិត្ត          ឱ​ស្រស់វមិត្រ​បងអស់​ចិត្ត​ហើយ ៕

 

ពីបង ​ស្នេហ៍អូន​គ្មានប្រែ (វណ្ណដា)​

Facebook Notice for EU! You need to login to view and post FB Comments!