បំពេញ​វីតាមីន​ D ដើម្បី​បញ្ចៀស​កើត​ទឹកនោមផ្អែម​

​តាម​ការគិតគូរ​របស់​អ្នកជំនាញការ​សុខភាពបរិមាណ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​នៅ​អាមេរិក ​អាច​កើន​៣​ដង​នៅ​ឆ្នាំ​២០៥០។ ប៉ុន្តែ​ទន្ទឹម​នោះ វីតាមីន D អាចជួយ​ពន្យារ​ការចាប់ផ្តើម​របស់​ជំងឺ​នេះ។​


ទឹកនោម​ផ្អែម​ប្រភេទ​២បាន​ក្លាយទៅជា​ការយក​ចិត្ត​ទុកដាក់​សុខភាពសាធារណៈ​បន្ទាន់​បំផុត​របស់​អាមេរិក និង​បណ្តា​ប្រទេស​លើ​ពិភពលោក​បច្ចុប្បន្ននេះ ។ នៅ​អាមេរិកជំងឺ​ទឹកនោមផ្អែម​ជា​មូលហេតុ​បង្ក​ការបាត់បង់​ជីវិត​ទី ៦វា​ក៏​ជា​មូលហេតុ​ជួរ​មុខ​បង្ក​ការ​ងងឹតភ្នែក​, កំបុត​អវយវៈនិង​ខ្សោយតម្រងនោម​… ។​
​    ​ការស្រាវជ្រាវ​១​បានប្រកាសកាលពី​ខែ​សីហា​២០១១ លើ​ទស្សនា​វ​ដ្តីជីវជាតិ​សុខាភិបាល​អាមេរិក​បង្ហាញថា បំពេញ​វីតាមីន D កម្រិត​ខ្ពស់​អាចមានឥទ្ធិពល​រារាំង​ការរីកចម្រើន​របស់​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ ។​
​   ​វីតាមីន D-​ដូចជា​អ័រម៉ូន​១ ជាជាង​ជា​វីតាមីន​
​     ​ចាប់តាំងពី​ពាក់កណ្តាល​សតវត្សរ៍​ទី​២០ពួក​អ្នកវិទ្យាសាស្ត្រ​បានដឹងច្បាស់​ពីសារ-​សំខាន់​របស់​វីតាមីន D ក្នុង​ដំណើរការ​បំប្លែង​សារជាតិ​កាល់ស្យូម​។ដោយ​វិធី​បង្កើន​ការ​ស្រូបយក​កាល់ស្យូម​ពី​ពោះវៀន និង​តម្រងនោម​របស់​អ្នកនឹង​បង្កើន​សកម្មភាព​របស់​កោសិកា “​ជួសជុល​”​ឆ្អឹង​ឡើងវិញ​, វីតាមីន D បង្កើន​សុខភាព​ឱ្យ​ឆ្អឹងនិង​ជួយ​រក្សា​បរិស្ថាន​ល្អ​១​សម្រាប់​សមត្ថកិច្ច​សរសៃប្រសាទបេះដូងនិង​សាច់ដុំ​ធម្មតា ។​
​    ​តាម​ពួក​អ្នកស្រាវជ្រាវ វីតាមីន D ជា​សមាជិក​សំខាន់​មួយ​ក្នុង​សកម្មភាពអង្គ​បដិបក្ខ​ធម្មតាហើយ​ការ​ខ្វះ​វា​នឹង​នាំ​ដល់​ជំងឺ​ច្រើន​ប្រភេទ ដូច​ជា​ជំងឺ​ទឹកនោមផ្អែមជំងឺ​រលាក​សន្លាក់​សណ្ឋាន​ទាប ។​
​    ​ក្នុង​ការស្រាវជ្រាវ​មួយ​រយៈពេល​១៦​សប្តាហ៍​ពាក់ព័ន្ធ​ដល់​មនុស្ស ៩២​នាក់មានការ​ប្រឈម​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ ពួក​អ្នក​ស្រាវជ្រាវនៅ​មជ្ឈមណ្ឌល​សុខាភិបាល Tufts នៅ បូ​ស្តុន ម៉ាសា​ជូ​សេត បានបញ្ជាក់​ថាផឹកវីតាមីន D ២.០០០ Iu ក្នុង​១​ថ្ងៃអាច​កែប្រែ​ឱ្យ​ប្រសើរ​សមត្ថកិច្ច​កោសិកា beta បញ្ចេញ insulin ។​
​    ​បច្ចុប្បន្ន​អ្នកឯកទេស​បាន​មានការ​ទូន្មាន​ថាមនុស្ស​ធំ​គួរ​ផ្គត់ផ្គង់​តែ ៦០០​ដល់​៨០០ Iu វីតាមីន D ក្នុង​មួយ​ថ្ងៃក្នុងពេល​ព្រំដែន​កំណត់​គឺ​២.០០០Iu ។ ប៉ុន្តែ​អ្នកជំនាញការ​មួយចំនួនដូចជា​បណ្ឌិត Reinhold Vieth នៅ​មន្ទីរពេទ្យ Mount Sinai  នៅ​តូ​រ៉ុន​តូបែរ​ជា​ចាត់ទុកថា បរិមាណ​វីតាមីន D ផ្គត់ផ្គង់រាល់​ថ្ងៃ​ក្នុង​កម្រិត​ត្រឹម​ប៉ុណ្ណេះ​គឺ​ទាប​ណាស់និង​គួរ​បង្កើន​ឡើង​តិច​បំផុត​គឺ ១០.០០០ Iu ៕

 

Facebook Notice for EU! You need to login to view and post FB Comments!