ព្រះខ័នរាជឈ្នះកោះកុង ៨ ទល់១

ព្រឹត្តិការណ៍​Hun Sen-Cup​ថ្ងៃទី​២​កុម្ភៈ​សម្រាប់​ពូ​ល C​ដែល​ប្រកួត​នៅ​ស្ដា​ត​អូឡាំពិក​នោះ​​ ក្រុមព្រះខ័នរាជឈ្នះ ខេត្តកោះកុង ៨ ទល់​ ១ ចំណែកឯ ក្រុម​បៀ​ល​ប្រាយ​ លេង​ឈ្នះ​ក្រុម​ខេត្តស្ទឹងត្រែង ៩ ទល់ ២ ។​  ​ ​  ​​​​​​​​​លេង​សម្រាប់​ពូ​ល C នេះដែរ​​ ក្រុម​ព្រះខ័ន​រាជ យកឈ្នះ​លើ​ក្រុម​ខេត្តកោះកុង ក្នុង​លទ្ធផល ៨ ទល់ ១ ។​គួរ​ បញ្ជាក់ថា​ព្រះខ័ន​រាជ​ជា​ក្រុម​លេង​ក្នុង League និង​ជា​ក្រុម​ដែល​ត្រូវការពារ​តំណែង​ជើងឯក Hun Sen-Cup​ឆ្នាំ​ ចាស់ ។​ចំពោះ​ក្រុម​កោះកុង​វិញ​ជា​ក្រុម​ដែល​ឆ្លងកាត់​វគ្គ ជម្រុះ​តំណាក់កាល​ទី ១ ។​
​    ​ចំពោះ​ពូ​ល D ដែល​លេង​នៅ​ស្ដា​ត​ចាស់​នោះ​ក្រុម​ជើងឯក League ភ្នំពេញ​ក្រោ​ន បំបាក់​ក្រុម​ខេត្តក្រចេះ​យ៉ាង​ ចាស់ដៃ​ក្នុង​លទ្ធផល ១៦ ទល់ ០ ។​
​    ​ភ្នំពេញ​ក្រោ​ន​ដែលមាន​កីឡាករ​ក្មេងៗ​ភាគច្រើន​នោះ​លេង​បាន​យ៉ាង​ល្អ និង មានការ​ស៊ីសង្វាក់​គ្នា​ជាខ្លាំង ។ ទាំង​ កលល្បិច ទាំង​កម្លាំង​ក្រុម​នេះ​ធ្វើ​បានល្អ​ព្រមទាំង​លេង​ដោយ​ការទទួលខុសត្រូវ​ ទៀតផង ។​ភ្នំពេញ​ក្រោ​ន​ជា​ក្រុម​ជើងឯក​ League រដូវ​កាល​ចាស់ ចំពោះ​ខេត្តក្រចេះ​ជា​ក្រុម​លេង​ជម្រុះ​នៅ​តំបន់​ខាងកើត​ហើយ​បាន​ឡើងមក​វគ្គ ​១៦​ក្រុម​ចុងក្រោយ​ ទាំង​លំបាក ។​
​    ​មួយ​ប្រកួត​ទៀត​របស់​ពូ​ល D នេះដែរ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ប្រកួត​ឈ្នះ​ក្រុម​ចំការកៅស៊ូ​បឹងកេត​ខេត្ត​ កំពង់ចាម ១ ទល់ ០ ទាំង​ប្រផិតប្រផើយ​មែនទែន ។

ដោយៈ​ឈាមត្រជាក់

Facebook Notice for EU! You need to login to view and post FB Comments!