តើ សុខ ចាន់ផល និង យឹម តាស្រង់ មួយណា ជាកវីគ្រងជើងឯកក្នុងឆ្នាំ ២០១២ ?

​បើ​និយាយ​ពី បទចម្រៀង​ភាគ​ច្រើន​​គេ​មិន​ដែល​ចាប់​អារម្មណ៍លើ​កវី​និពន្ឋ​នោះទេ ដែល​ជា​ប្រ​ភព​ដ៏​ធំនៃ​កើត​ជា​ទំនុកច្រៀង ក៏​ដូច​ជាអត្ថន័យ​ក្នុងខ្សែ​ចម្រៀង ។ អ្នកស្តាប់មិនដែល​ខ្វល់​ឡើយ​ចំ​ពោះ​អ្នក​និពន្ឋ ទោះ​បី​ជា​បទនោះ​ពិរោះ​រណ្តំ​យ៉ាងណាក្តី តែ​គេ​ចាប់អារម្មណ៍ធំ ចំ​ពោះអ្នកចម្រៀង​តែ​ប៉ុណ្ណោះ។

​ខាង​គេហំព័រ ដំណឹង សូម​លើក​យក​ កវី​ឆ្នើមខាងនិពន្ឋ​ទំនុកច្រៀង​ក្នុង​ឆ្នំា ២០១២ នេះ នោះគឺ កវី​សុខ ចាន់ផល និង យឹម តាស្រង់ ដែល​ជាកវី​ស្ថិត​ក្នុងផលិត​កម្មពីរផ្សេង​គ្នា ។

សុខ ចានផល គឺ​ជាកវីឆ្នើម របស់ផលិតកម្មហង្សមាស នាពេលបច្ចុប្បន្ន តាមរយៈ​ស្នា​ដៃលើ​បទ​ចម្រៀង “ឈាមពេជ្រ” “Call Tune តំណាងចិត្តស្មោះ” និង “Call Tune សុំ​ទោស” នៅ​មានបទ​ជា​ច្រើន​ទៀតដែល​ចេញ​លក់​នៅ​លើ​ទី​ផ្សារ​យ៉ាង​ច្រើន​ក្រាសក្រៃទៀត ។

​ចំណែក លោក យឹម តាស្រង់ គឺជាកវី​មួយដួង ដែល​យើងឃើញ​បទ​ចម្រៀង​លោក​ជាហូរហែរ​តាម​ផលិតកម្ម សាន់ដេ និងថោន ជាដើម ។ ស្នាដៃ​ដែល​ធ្វើឲ្យ​លោក​ល្បី​តាម រយៈ​បទចម្រៀង​មួយ​ចំនួន​ដូចជា “បែក​បង​ដើម្បី​ថែគេ” “ខ្លាចគេ​ឈឺចាប់​តែ​មិន​ខ្លាច​បង​ទឹក​ភ្នែក” និង​បទ “ពិភព​លោក​នេះ​​មាន​កន្លែង​ខ្ញុំ​គួរ​ទៅ” ហើយ​មាន​បទ​ជាច្រើន​ទៀត​ផងដែរ ។

ក្នុងចំណោមកវី​ពីរខាង​លើ ​ទស្សនិក​ជន​អាច​ទស្សន៍​ទាយ​ និង​ផ្តល់ចម្លើយ តាមរយៈការ Commets នៅលើ គេហទំព័រ ដំណឹង ។ ការ Comment របស់លោក​អ្នក​​គឺ​ជា​ចំណែក​មួយ​ក្នុង​ការ​ចូល​រួម​លើក​ស្ទួយ​វិស័យសិល្បៈ ៕

អត្ថបទ៖ បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!