Mohombi តារា​ចម្រៀង​កូន​កាត់​ស៊ូដង់​-កុងហ្គោ​

លោក Mohombi មានឈ្មោះដើម​Mohombi Nzasi Moupondo ជាអ្នកនិពន្ធបទ និងជាតារាចម្រៀង R&B ព្រមទាំងជាអ្នករាំផងដែរ។ ចាប់តាំងពីឆ្នាំ 2004 រហូតដល់ 2008 គាត់បានក្លាយទៅជា hip hop របស់ប្រទេសស៊ូដង់។

Mohombi កើតនៅថ្ងៃទី 17 ខែតុលាឆ្នាំ 1986 ដែលមានម្តាយសញ្ជាតិស៊ូដង់ និងឪពុកសញ្ជាតិកុងហ្គោ។ តារាចម្រៀងរូបនេះធំធាត់នៅក្នុងប្រទេសកុងហ្គោរបស់មានអាយុ 14 ឆ្នាំ។ Mohombi និងគ្រួសារបានរត់​គេចពីសង្រ្គាមស៊ីវិលមករស់នៅប្រទេសស៊ូដង់ក្នុងឆ្នាំ 1999។ ក្រុមគ្រួសាររបស់ Mohombi បានរំលឹកប្រាប់ Mohombi និងអ្នកជិតខាងថាលោកមានទេពកោសលខាងតន្ត្រីតាំងពីលោកនៅវ័យកុមារភាព​ម្លេះ។ ដោយមានការគាំទ្រ និងលើកទឹកចិត្តពីគ្រួសារ Mohombi បានចាប់ផ្តើមហាត់រៀនច្រៀង។ ដើម្បី​ឲ្យលោកមានភាពរីកចម្រើនខាងចម្រៀង លោកបានចូលរៀននៅវិទ្យាល័យ Rytmus Music ។ ក្រោយពី​ចប់វិទ្យាល័យ Mohombi បានបន្តជំនាញខាងតន្ត្រីនៅមហាវិទ្យាល័យនៅ Music Consarvatory។ អ្វីដែល​ពិសេសនោះគឺលោក Mohombi អាចនិយាយបាន 5 ភាសាគឺមានស៊ូដង់ បារាំង អង់គ្លេស ស្វាហៃលី និងលីងហ្គាឡា។

នៅក្នុងតំបន់ Stockholm លោក Mohombi និងបងប្រុសរបស់លោក បានធ្វើជា DJ នៅក្នុងក្លឹបមួយកន្លែង ដែលត្រូវបានគេស្គាល់រូបលោកក្នុងនាមជា DJ Djo ក្នុងក្រុម Avalon។

នៅឆ្នាំ 2010 លោក Mohombi បានចេញនូវបទចម្រៀងជាលក្ខណៈ Rap ក្រោមចំណងជើងថា Do It ជាភាសាស៊ូដង់ ហើយរូបលោកក៏ជាប់ចំណាត់ថ្នាក់ទី9 ផងដែរនៅលើតារាង Swedish Singles Chat។ ក្រោយពី Mohombi បានមកដល់រដ្ឋ LA លោកត្រូវបានមិត្តភ័ក្តិណែនាំឲ្យស្គាល់នូវផលិតករ RedOne។ ចាប់តាំងពីពេលនោះមកអាជិពជាតារាចម្រៀងរបស់លោកចាប់ផ្តើមកាន់ការរីកចម្រើន និងមាន​មហាជនជាច្រើនស្គាល់រូបលោក។ Mohombi បានច្រៀងរួមជាមួយតារាចម្រៀងល្បីៗជាច្រើនដូចជា RedOne, Avalon, Pitbull, Nayer, Trey Songz, Nicole Scherzinger,Akon និង Nelly ជាដើម។

សម្រាប់ឆ្នាំ 2012 នេះលោកបានចេញនូវបទច្រៀងថ្មីដែលមានចំណងជើងថា In Your Head៕

Facebook Notice for EU! You need to login to view and post FB Comments!