គីរីវង្សសុខសែនជ័យ ស្មើ ក្រសួងការពារជាតិ​ ស្របពេលដែលអាស៊ីអឺរ៉ុប ឈ្នះ កំពត់ ៦ ទល់ 0

នៅ​រលៀល ម៉ោង ២ នៅ​ពហុកីឡានដ្ឋាន​ជាតិ មាន​រៀប​ចំ​ការ​ប្រកួត​ដើម្បី​ដណ្តើម​ពាន​រង្វាន់​ Hun  Sen-Cup  ក្នុង​ការប្រកួត​នេះ​មាន​ ២ ប្រកួត​ស្មើនឹង ៤ ក្រុម  ។

​ក្រសួង​ការពារ​ជាតិ​បើក​ឆាក​មិនទាន់​ក្តៅ​សាច់​ស្រួលបួលផង នៅ​នាទី ទី ១៥ ក្រុម​កីឡាករ​របស់​គីរីវង្សសុខ​សែន​ជ័យ ពេជ្រ សីហា បាន​បំប៉ោង​សំណាញ់ នាំមុខ ១ ទល់ នឹង ០ ការ​ពារ​ប្រកួត​នៅ​តែ​មាន​លក្ខណៈ​ស្វិត​ស្វាញ​ ខាងក្រុម​កីឡាករ​របស់ ក្រសួង​ការពារជាតិ​មិន​បណ្តែត​បណ្តោយឲ្យ​ គីរីវង្ស​សុខ​សែន​ជ័យ បំ​ប៉ោ​ងសំណាញ​​ជា​លើក​ទី ២ ឡើយ ។ ចប់តង់​ទី ១ គីរីវង្ស​សុខ​សែន​ជ័យ នាំមុខ ១ ទល់ នឹង ០ ។

រហូត​មកដល់តង់ទី ២ ​កីឡាករ អៀង ពិសិដ្ឋ របស់ក្រុមក្រសួង​ការពារ​ជាតិ បាន​បំ​បែក​ពង​មាន់​របស់ គីរីវង្សសុខសែន​ជ័យ​ក្នុង​លទ្ឋផល ស្មើមួយ នៅ​នាទី ទី ៤៥ ​។ រយៈ​ពេល​ ៤៥​ នាទី ចុង​ក្រោយ​ក្នុង​តង់​ទី ២ គ្មាន​ក្រុម​ណា​ស៊ុត​នាំមុខ​ក្រុម​ណា ចប់ការប្រកួត ៩០ នាទី លទ្ឋផល​បាន​ត្រឹម​ស្មើ ។

ចំណែក ក្រុមកីឡាករ របស់ អាស៊ីអឺរ៉ុប នៅរសៀល​ដដែល ប៉ះ ជាមួយនឹង ក្រុម​កីឡាករ​របស់ខេត្ត កំពត ក្នុង​លទ្ឋផល ៦  ទល់ ១ ដែល​ជាលទ្ឋផលមួយគួរ​ឲ្យតក់​ស្លុត​សម្រាប់ខេត្ត កំពត ។

កីឡាករ អៀ ពិរ៉ូត ​ពាក់​ស្លាក់លេខ ១០ របស់អាស៊ីអឺរ៉ុប បាន​បំបែកស៊ុត របស់ កំពត​នៅនាទី ១៩ ​ក្នុងលទ្ឋផល ១ ទល់ ០ រហូត​មកដល់​ទី នាទី ៣៤ កីឡាករពាក់​ស្លាក់លេខ ៨ ដួង ច័ន្ទ​ជីវ័ន ​បាន​បន្ថែម​មួយ​គ្រាប់​ទៀត ធ្វើឲ្យ​អាស៊ី​អឺរ៉ុប នាំមុខ ២ ទល់នឹង ០ ។

តង់ទី ២ បាន​ចាប់ផ្តើម រយៈ​ពេល ៦ នាទី កីឡាករ អៀ ពិរ៉ូត បាន​ស៊ុត​បន្ថែម ១ គ្រាប់​ទៀត នៅ​នាទី ទី ៥៦  រហូត​ដល់ នាទី ទី ៦៩ និង ៨៦ កីឡាករ តាន់​​​ សុពុទ្ឋិ ​បាន​បន្ថែមពីគ្រាប់ទៀត ធ្វើឲ្យ​ក្រុម​កីឡាករ​របស់ ខេត្ត​ កំពតស្ទើរ​ដង្ហើម​ចង្រិត ។ ​នៅ​នាទី ទី ៩០+៤  កីឡាករ យ៉ាន់ សុធារិទ្ឋ បាន​បន្ថែម​មួយ​គ្រាប់​ទៀត ចប់ការប្រកួត អាស៊ីអឺរ៉ុប​ឈ្នះ កំពត ៦ ទល់ ០ ។

រីឯ​នៅ​ពហុ​កីឡាដ្ឋាន​ស្តាត​ចាស់​ក្នុង​រសៀល​ដដែល  ប៉ែលិន ចាញ់ បាត់ដំបង ១ ទល់ ០ ហើយ​ណាខប ២ស្មើ​ ជាមួយនឹង ឆ្លាម​សមុទ្រ ។

ខ្សែ​ប្រយុទ្ធ វ័យ​ក្មេង រស់ សំអឿន របស់ ក្រុម​ ឆ្លាម សមុទ្រ បាន​បើក​ការ​នាំ​មុខ ១-០ ​លើ​ក្រុម​ ណាហ្គាខប ​​នៅ​តង់​ទី១ មុន​ការ​តាម​ស្មើ របស់ នាង ចេនឡា នៅ​ដើម​តង់​ទី២។ ​​បន្ទាប់​មក​ ប្រាក់​ ចាន់រតនា ស៊ុត​ឲ្យ ណហ្គាខប ​នាំមុខ ២-១ ​វិញ តែ​ រស់ សំអឿន បាន​បន្ថយ​ពិន្ទុ​ ណាហ្គាខប ​ពីរ​ពិន្ទុ ដោយ​ការ​ស៊ុត​តាម​ស្មើ ២-២ ​រហូត​លដ់​ចប់​ការ​ប្រកួត ៩០ នាទី។

ជា​រួម​មក ក្រុម ការពារ​ជាតិ គីរីវង់សុខសែនជ័យ ​ឆ្លាម​សមុទ្រ និង ណាហ្គាខប​ទទួល​បាន​ម្នាក់​មួ​យ​ពិន្ទុ​នៅ​​ក្នុង​ប្រកួត​លើកទី២ ​របស់​ខ្លួនបូក​ នឹង​ជ័យជម្នះ​នៃ​ការ​ប្រកួត​​លើកទី១៕

ដោយ៖ បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!