លោក Steve Appleton បានទទួលមរណៈភាព

លោក Steve Appleton ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Micron Technology បានទទួលមរណភាពកាលពីព្រឹកថ្ងៃសុក្រទី03 ខែកុម្ភៈដោយគ្រោះថ្នាក់ធ្លាក់យន្តហោះ​នៅក្បែរក្រុង Boise រដ្ឋ Idaho ក្នុងវ័យ 51 ឆ្នាំ។

លោក Appleton បានជួបឧបទ្វហេតុអំឡុងពេលម៉ោង 8 ទៅ 9 ព្រឹក ហើយអ្នកបើកយន្តហោះរបស់លោក​បានរាយការណ៍ទៅសុំជំនួយផងដែរ ខណៈពេលដែលកំពុងជួបគ្រោះថ្នាក់។

ក្រុមហ៊ុន Micron បានផ្ញើនូវសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក Appleton ដែលជួបនូវរឿងអាក្រក់នេះ ព្រមទាំងបានកោតសរសើរនូវស្នាដៃដឹងនាំក្រុមហ៊ុនរបស់លោក Appleton ក្នុងការបំពេញភារកិច្ច។ ក្រុមហ៊ុនពិតជាសោកស្ដាយដែលបានបាត់បង់មនុស្សដែលមានសមត្ថភាព និងទេពកោសលមួយរូបនេះ។

គួរបញ្ជាក់ផងដែរថា លោក Appleton បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Micron ចាប់តាំងពីឆ្នាំ 1983 ដែលពេលនោះលោកមានតំណែងជាថ្នាក់ដឹកនាំ និងជា COO  ក្នុងឆ្នាំ 1991។ 3 ឆ្នាំ ក្រោយលោក​បានក្លាយទៅជានាយកប្រតិបត្តិការ និងជាគណៈគ្រប់គ្រងក្រុមហ៊ុន៕

Facebook Notice for EU! You need to login to view and post FB Comments!