ជាង​២០០​នាក់​បាន​ស្លាប់​បន្ទាប់​ពី​ការ ​បាញ់​ផ្លោង​ក្នុង​ទីក្រុង​នៃ​ប្រទេស​ស៊ីរី

ទិដ្ឋភាព​ផ្ទះ​ដែល​អ្នកស្រុក​និយាយ​ថា​ត្រូវ​បាន​ខូច​ខាត​ក្នុង​អំឡុងពេល​នៃ ​ការ​បង្ក្រាប​របស់​ពួក​យោធា​លើ​បាតុករ​ប្រឆាំង​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad​ក្នុង​ទីក្រុង​ Rasten​ ថ្ងៃ​ទី​០៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១២។

ពួក​សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ កងកម្លាំង​ប្រដាប់​អាវុធ​ស៊ីរី​បាន​បាញ់​​សម្លាប់​​មនុស្ស​យ៉ាង​តិច​ណាស់ ២១៧​នាក់​នៅ​ក្នុង​ទី​ក្រុង​ហូម (Homs) នៅ​ក្នុង​អំពើ​ហិង្សា​ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​មក ខណៈ​ដែល​អ.ស.ប​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​ដែល​មាន​គោលដៅ​នឹង​បញ្ឈប់​ការ​បង្ហូរ​ ឈាម​នេះ។

អង្គការ​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ីរី ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​នេះ​ថា មនុស្ស​រាប់រយ​នាក់​ត្រូវ​បាន​របួស ​ហើយ ​អាគារ​ជា​ច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ​ចោល​។ ការ​បាញ់​គ្រាប់​ផ្លោង​ភាគ​ច្រើន​បាន​ធ្លាក់​ក្នុង​សង្កាត់ ខាលីឌីយ៉ា (Khalidiya) ក្នុង​ក្រុង​ហូម ដែល​មាន​ទឹក​ចិត្ត​ប្រឆាំង​រដ្ឋាភិបាល​ខ្លាំងខ្លា។ ទីក្រុង​នោះ​ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ស៊ីរី​ជិត​ព្រំដែន​ជាមួយ​ប្រទេស ​លីបង់ ដែល​ជា​ចំណុច​ក្ដៅ​របស់​ក្រុម​ប្រឆាំង​របប​នយោបាយ​ក្នុង​អំឡុង​ពេល​នៃ​ការ​ បះបោរ ដែល​ចាប់ផ្ដើម​អស់​ជិត ១១​ខែ​មក​ហើយ។

នៅ​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​កាន់តែ​កើន​ឡើង ក្រុម​ប្រឹក្សា​សន្ដិសុខអ.ស.ប​បាន​ថ្លែង​ថា​ខ្លួន​នឹង​បោះឆ្នោត​នៅថ្ងៃសៅរ៍​ នេះ មក​លើ​សេចក្ដីសម្រេច​ដែល​បាន​ព្រាង​ទុក​លើ​ប្រទេស​ស៊ីរី។ រុស្ស៊ី​គម្រាម​នឹង​ដាក់​វេតូ​ប្រឆាំង​ទៅ​លើ​សេចក្ដីព្រាង​ដំបូង

ហើយ រដ្ឋបាល​លោក​ប្រធានាធិបតី អូបាម៉ា (Obama) បាន​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​គាំទ្រ​សេចក្តី​ព្រាង​ដំបូង​ដែល​មាន​ភាព​ ធូលស្រាល ក្នុង​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ស៊ីរី៕

ប្រភព៖ Voanews

 

Facebook Notice for EU! You need to login to view and post FB Comments!