ក្រុមមានសិទ្ធចូលវគ្គ ១ ភាគ ៨

ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​ ​ហ៊ុន សែន​ថ្ងៃទី ៥ កុម្ភៈ​នេះ​ពូ​ល​A និង ពូ​ល B បាន​ បញ្ចប់​វគ្គ​១​ភាគ ៨​ផ្ដាច់ព្រ័ត្រ​ហើយ ។​    ​សម្រាប់​ពូ​ល A ក្រុម​Naga Corp យកឈ្នះ​ក្រុម​ខេត្តបាត់ដំបង ១០ ទល់ ០ ។​ ៣​ប្រកួត​របស់​Naga Corp ឈ្នះ ២ ប្រកួត ស្មើ​មួយ​ប្រកួត​បាន ៧ ពិន្ទុ បាន​លេខ ១ ក្នុង​ពូ​ល ។
ចំពោះ ​បាត់ដំបង ៣​ប្រកួត​ឈ្នះ មួយ​ប្រ​ កួត ចាញ់ ២ ប្រកួត បាន​ត្រឹម​ហាលអាវ ។ ពូ​ល A មួយ​ប្រកួត​ទៀត​ឆ្លាម សមុទ្រ​ឈ្នះ​ខេត្ត​ប៉ៃលិន ៥ ទល់ ០ ។​ឆ្លាម​ សមុទ្រ ៣​ប្រកួត​ឈ្នះ ២ ប្រកួត ស្មើ​មួយ​ប្រកួត​បាន ៧ ពិន្ទុ បាន​លេខ ២ ក្នុង​ពូ​ល​បាន​ឡើង​លេង​បន្ត​វគ្គ ១​ភាគ​៤​ផ្ដាច់​ ព្រ័ត្រ​ជាមួយ Naga Corp ។ ប៉ៃលិន ៣​ប្រកួត​ចាញ់​ទាំង ៣ ប្រកួត​ហាលអាវ​ជាមួយ​ខេត្តបាត់ដំបង ។​
​     ​ចំពោះ​ពូ​ល ព វិញ​នោះ​ខេត្តកំពត ចាញ់​ក្រសួងការពារជាតិ ០ ទល់ ៤ ឯ មួយ​ប្រកួត​ទៀត​គីរីវង់​សុខ​សែន​ជ័យ​ ឈ្នះ​សាកលវិទ្យាល័យ​អាស៊ី អឺ​រុ​ប ៤ ទល់ ០ ដែរ ។​
​    ​ក្រសួងការពារជាតិ និង គីរីវង់ ៣ ប្រកួត​ឈ្នះ ២ ប្រកួត ស្មើ​មួយ​ប្រកួត​ដូចគ្នា បាន ៧ ពិន្ទុ​ដូចគ្នា​បាន​ឡើង​វគ្គ​ ១​ភាគ​៤​ផ្ដាច់ព្រ័ត្រ​ជាមួយគ្នា​ដោយ​ក្រសួងការពារជាតិ​លេខ ១​ក្នុង​ពូ​ល ចំពោះ​គីរីវង់ បាន​លេខ ​២ ក្នុង​ពូ​ល ។​សាកល​វិទ្យា​ ល័យ​អាស៊ី អឺ​រុ​ប ៣ ​ប្រកួត​ឈ្នះ ១ ​ប្រកួត ចាញ់ ២ ប្រកួត និង ខេត្តកំពត ៣ ​ប្រកួត ចាញ់​ទាំង ៣ ប្រកួត​នោះ​ហាល​អាវ​ជាមួយគ្នា ។​

Facebook Notice for EU! You need to login to view and post FB Comments!