តំបន់ទេសចរណ៍​ ខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគីរី​សំបូរទៅដោយ​រមណីយដ្ឋាន​ធម្មជាតិ ជាពិសេសទឹកជ្រោះដ៏ស្រស់ត្រកាលជាច្រើន។ ក្រៅពីនេះនៅមានរមណីយដ្ឋាន ឆ្នេរទន្លេ ចំការស្រល់ ដែនជំរកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម។ នៅ​ខេត្ត​មណ្ឌល​គីរី​វិញ​ការ​ផ្តល់​នូវ​សេ​វា​កម្ម​លើ​ ការ​ស្នាក់​នៅ​ ការ​ហូប​ចុក​ ទោះ​បី​ជា​មិន​មាន​ ភាព​សំ​បូរ​បែប​ដូច​នៅ​ក្រុង​ភ្នំ​ពេញ​ក៏​ដោយ​ ក៏​នៅ​ទី​នោះ​មាន​ការ​រៀប​ចំ​ និង​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ដល់​អ្នក​ទេស​ចរ​ ដែល​ទៅ​លេង​នៅ​ទី​នោះ​ដែរ​ ព្រោះ​ការ​ផ្តល់​អោយ​នូវ​សេ​វា​កម្ម​​ម្អូប​អា​ហារ​មាន​សារះ​ សំ​ខាន់​ខ្លាំង​ណាស់​សំ​រាប់​ ទេស​ចរ​ដែល​ទៅ​កំ​សាន្ត​នៅ​ទី​រមណីយ​ដ្ឋាន​ណា​មួយ​ក៏​ដូច​ណា​មួយ​ដែរ​ តែង​តែ​មាន​តំ​រូវ​ការ​ជា​ចំ​បង​ចំ​ពោះ​ការ​ហូប​ ចុក​ជា​ប្រ​ចាំ​ថៃ្ង។​ ចំ​ពោះ​សេ​វា​កម្ម​ស្នាក់​នៅ​វិញ​ មាន​សណ្ឋា​គារ​ និង​ផ្ទះ​សំ​ណាក់​ជា​ច្រើន​កនែ្លង​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ ដល់​ការ​ស្នាក់​ របស់​ភ្ញៀវ​ទេស​ចរ​ ដែល​ទៅ​កំ​សាន្ត​នៅ​តាម​រមណីយ​ដ្ឋាន​នា​នា​។

នៅ ​ក្នុងខេត្តមណ្ឌល​គីរី​នេះ​ តាម​របាយ​ការណ៏​របស់​ក្រ​សួង​ទេស​ចរណ៏​បាន​អោយ​ដឹង​ថា​ នៅ​ទូ​ទាំង​ខេត្ត​មណ្ឌល​គីរី​ទាំង​មូល​មាន​សណ្ឋា​គារ​ចំនួន​៥ ផ្ទះ​សំ​ណាក់​ចំ​នួន​១២​ មាន​បន្ទប់​ចំ​នួន​១៤៨​បន្ទប់​ និង​ភោ​ជនីយ​ដ្ឋាន​មាន​ចំ​នួន​១១​កនែ្លង។ សណ្ឋា​គារ​ និង​ ប្រ​ភេទ​ដទៃ​ទៀត​នៃ​សេ​វា​កម្ម​ស្នាក់​នៅ​ ភោជ​នីយ​ដ្ឋាន​ ហាង​កា​ហេ្វ​ ភេស​ជ្ជះ​ ទី​ភ្នាក់​ងារ​ទេស​ចរណ៍​ ដែល​ផ្តល់​សេ​វា​កម្ម​ព័ត៌​មាន​ទេស​ចរណ៍​ សាល​ប្រជុំ​ មូល​ដ្ឋាន​សម្ភារះ​សំ​រាប់ព្យា​បាល​ជំ​ងឺ​ ថ្នាំ​ពេទ្យ​ និង​ សេ​វា​កម្ម​ពេទ្យ​ ធនា​គារ​ កនែ្លង​ប្តូរ​បា្រក់​ ហាង​លក់​ទំ​និញ​ សេ​វា​កម្ម​ឯក​ជន​ សេ​វា​កម្ម​ប្រៃ​សណីយ៍​ និង​សេ​វា​កម្ម​ជា​ច្រើន​ទៀត​ គឺ​សុទ្ធ​សឹង​តែ​ជា​សេ​វា​កម្ម​ទេស​ចរណ៍​យ៉ាង​សំ​ខាន់​ដើម្បី​ទាក់​ទាញ​ និង​ធ្វើ​អោយ​ភ្ញៀវ​ទេស​ចរ​មាន​ទំ​នុក​ចិត្ត​ ទៅ​លើ​ការ​ផ្តល់​អោយ​នូវ​សម្បទាន​ និង​ការ​បំ​ពេញ​តំ​រូវ​ការ​របស​គេ​អោយ​បាន​គ្រប់​គ្រាន់​។ ​ហើយ​អ្វីៗ​ទាំង​នេះ​យើង​ឃើញ​មាន​បំ​រើ​ជូន​នៅ​ខេត្ត​មណ្ឌល​គីរី​ ទោះ​បី​ជា​វា​មិន​មាន​លក្ខណះ​ទំ​នើប​ដូច​នៅ​ក្រុង​ភ្នំ​ពេញ​ក៏​ដោយ។​ ​

ទឹកជ្រោះប៊ូស្រា​មានចំងាយ៤៣គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី តាមបណ្តោយផ្លូវទៅស្រុកពេជ្រចិន្តា។ ទឹកជ្រោះប៊ូស្រាជាតំបន់កំសាន្តល្អជាងគេ​ក្នុងខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះ​ចែក​ចេញ​​ជា​បីដំណាក់៖

  1. ដំណាក់ទី១: ហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និង កំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
  2. ដំណាក់ទី២: ហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និង មុខកាត់ទទឹង ២០ម៉ែត្រនៅរដូវវស្សា និង កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។ ទឹកធ្លាក់ទី២នេះ មានចំងាយ​១៥០ម៉ែត្រពីទឹកធ្លាក់ទី១។
  3. ដំណាក់ទី៣: ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។

តំបន់រមណីដ្ឋាននេះ អាចទៅកំសាន្តនៅរដូវប្រាំង ព្រោះវាបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។

ទឹកជ្រោះសែនមនោរម្យ​មានទីតាំងស្ថិតនៅក្នុងស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី មានចំងាយ ៥គីឡូម៉ែត្រពីទីរួមខេត្ត។ នៅសងខាងផ្លូវមានដំណាំឧស្សាហកម្មជាច្រើនដូចជា​ កៅស៊ូ កាហ្វេ និង ស្វាយចន្ទី ជាដើម។ ទឹកជ្រោះសែនមនោរម្យ​ជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋនៅថ្ងៃឈប់សំរាក ឬ ថ្ងៃបុណ្យជាតិ ព្រោះមានទីតាំងនៅជិតទីរួមខេត្ត។ ទឹកជ្រោះនេះមានបីដំណាក់៖

  1. ដំណាក់ទី១: កំពស់ទឹកធ្លាក់មានល្បឿនយឺត ដោយទឹកមានកំពស់ត្រឹមតែ មួយម៉ែត្រ និង មុខកាត់ ២ម៉ែត្រ។
  2. ដំណាក់ទី២: ទឹកហូរធ្លាក់មានល្បឿនលឿនខ្លាំងនៅរដូវវស្សាដែលមានកំពស់ពី ៦ ទៅ ៧ម៉ែត្រ និង នៅរដូវប្រាំងទឹកមានកំពស់ពី៧ ទៅ៩ម៉ែត្រ និង មុខកាត់ពី៤ទៅ៥ម៉ែត្រ។ នៅ​ជាប់​មាត់ជ្រោះ​មាន​កន្លែង​ធំ​ទូលាយ​សំរាប់​អង្គុយ​សំរាក​កំសាន្ត​ដែល​ សំបូរ​ទៅ​ដោយ​គុម្ពឬស្សីព្រេច។
  3. ដំណាក់ទី៣: ស្ថិតនៅចំងាយ ១គីឡូម៉ែត្រពីដំណាក់ទី២ ដែលទឹកធ្លាក់មានកំពស់ ១,៥ម៉ែត្រប៉ណ្ណោះ។ តំបន់នេះគ្មានអ្នកទៅកំសាន្តលេងទេទឹកជ្រោះរមនាមានចំងាយ១០គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី។ តំបន់នេះមានទីតាំងស្ថិតនៅក្នុងស្រុកសែនមនោរម្យ។ ទឹកជ្រោះរមនាមានទីតាំងល្អ ដោយ​នៅ​ក្បែរ​ទឹកធ្លាក់​មាន​ប្រភេទដំណាំ​ឧស្សាហកម្មជាច្រើនដូចជា ដំណាំកៅស៊ូ កាហ្វេ ស្វាយចន្ទី អាវ៉ូកាដូ (ប័រ) និង ប្រេសជាដើម។

    ទឹកជ្រោះរមនាមានល្បាក់ទឹកធ្លាក់កំពស់​៥ម៉ែត្រ និង មុខកាត់ទទឹង ១០ម៉ែត្រនៅរដូវវស្សា។ រីឯនៅរដូវប្រាំងវិញ ទឹកមានកំពស់ ៦ម៉ែត្រ និង មុខកាត់ទទឹង ៨ម៉ែត្រតែប៉ណ្ណោះ។ ទឹកនេះ​ហូរ​ជា​ល្បាក់​ជំរាល ផ្នែកខាងក្រោមមានអាងស្តុកទឹកយ៉ាងធំ ដែលយើងអាចហែលងូតលេងបាន។ ក្រៅពីមានទឹកធ្លាក់នៅតំបន់នេះមានដើមឈើធំៗ ដែលជាម្លប់យ៉ាងត្រជាក់ដល់ការទៅកំសាន្តនៅទីនោះ។

           ទឹក​ជ្រោះ​ជ្រៃ​ធំ ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​សែន​មនោរម្យ​ ខេត្តមណ្ឌលគិរី មាន​ចំ​ងាយ​ ៣៤គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត​ ។​ ទឹក​ជ្រោះ​ជ្រៃ​ធំ​មាន​កំ​ពស់​ ១៥ម៉ែត្រ​ មុខ​កាត់​ទទឹង​ ២ម៉ែត្រ​ នៅ​រដូវ​វស្សា​ទឹក​ធ្លាក់​បែក​ផែ្សង​ និង​រដូវ​វស្សា​ទឹក​មាន​កំ​ពស់​ ១១ម៉ែត្រ​ និង​ទទឹង​មុខ​កាត់​ ៧ម៉ែត្រ​ ក្រៅ​ពី​ទឹក​ធ្លាក់​ តំ​បន់​ទនេ្ល​មាន​ចំ​ការ​ស្រ​ឡៅ​ព័ន្ធ​ជុំ​វិញ​ និង​ដើម​ជ្រៃ​មួយ​យ៉ាង​ធំ​ដែល​មាន​បែក​មែក​សា​ខា​ ។​ តំ​បន់​នេះ​មាន​មន្ទីរ​ទេសចរណ៏​ខេត្ត​ បាន​សហការ​ជា​មួយ​អា​ជ្ញា​ធរ​ដែន​ដី​រៀប​ជា​តំ​បន់​ទេសចរណ៏​ សំ​រាប់​ជំ​នួស​ ទឹក​ជ្រោះ​ប៊ូ​ស្រា​នៅ​រដូវ​វស្សា​ ដែល​មិន​អាច​ទៅ​បាន៕

ប្រភព៖ Wikipedia

Facebook Notice for EU! You need to login to view and post FB Comments!