ករុណា ពេជ្រ ភ្ជាប់ពាក្យស្ងាត់ៗ

ករុណា​​​ ពេជ្រ ម្ចាស់បទ “ហេតុអ្វីនាំឲ្យបងស្គាល់អូន” និងបទ”មកធ្វើអីបើមកមិនផឹក” ដែល​ជាតារាចម្រៀងមួយដួងដែលស្ថិតក្នុងទ្រនំ ថោន ទទួលបានការគាំទ្រពីទស្សនិកជន​យ៉ាងច្រើន​ក្រាសក្រែល ។

ករុណា ពេជ្រ ស្ថិតក្នុងឆ្នាំ ២០១១ ឈានចូលឆ្នាំ ២០១២ គឺជាតារាចម្រៀងមូយ​ដួង​មាន​ភាព​ល្បីល្បាញក្នុងចំណោម លោក ព្រាប សុវត្តិ ខេមរៈ សិរីមន្ត ឆាយ វីរៈយុទ្ឋ  ឆន សុវណ្ណរាជ ជាដើម ។ តារាចម្រៀង ទាំងអស់នេះ គឺជាតារាចម្រៀងដែល​រកចំណូលបាន​ច្រើន ជាងគេ ក្នុងនោះ គឺបូកបញ្ជូល​ទាំង ករុណា ពេជ្រ ផង ដែរ ។

ក្នុងដើមឆ្នាំ ២០១២ នេះ​ ករុណ ពេជ្រ កំពុង មានការ​រីករាលដាលលើថ្នាល់សិល្បៈដោយខាង​ផលិត​កម្ម តម្រូវឲ្យ ករុណា ពេជ្រ ចាប់ដៃគូច្រៀងជាមួយនឹង អតីតតារាចម្រៀង ហង្សមាស គឺ សុគន្ឋ និសា ដូច​គ្នានោះដែរ កាលពី ថោន បើក​ដំបូង ក៏ខាង​ផលិតកម្មបាន​ផ្គូរផ្គង មាស សុខសោភា ច្រៀង​ជាមួយនឹង ករុណា ពេជ្រ មានទស្សនិកជនមិនតិចទេ ដែលស្គាល់ ពេជ្រ ។

សូមបញ្ជាក់ផងដែរថា ករុណា ពេជ្រ ច្រៀងដំបូងក្នុងផលិតកម្ម Classic បទ​ដែល​ធ្វើឲ្យរូបគេ​មាន​វត្តមានល្បីល្បាញលើដងវិថីនេះ គឺ “ប្រពន្ឋសុំលែង” ពេលដែលហក់​លោត​​ចូលផលិតកម្ម ថោន​កាន់តែធ្វើឲ្យរូបគេល្បីល្បាញជាងមុនទៅទៀត ។

ស្របជាមួយនឹង​ភាពល្បីល្បាញនេះ​ គេសង្កេតឃើញ ករុណា ពេជ្រ មាន​ជីវភាព​ធូរធារ​ជាងមុន​ឆ្ងាយណាស់ ដែល​មាន​មន្ទិលសង្ស័យ​ជាច្រើន ថា ករុណា ពេជ្រ “ភា្ជប់ពាក្យស្ងាត់ៗ” ដោយ​មានការ​បង្ហាញ​រូប​ថតមួយផ្ទាំងពីទស្សនិកជនដែល​ធ្លាប់ធ្វើការ​គាំទ្រ តារារួបនេះ ឃើញដៃ នាងខាងឆ្វេង​បំ​ពាក់​ដោយ​ជញ្ជៀន នេះ​ហើយ​ជាដើមចម​ធ្វើ​ឲ្យ​ប្រិយមិត្ត​ យុវវ័យ​ដែលគាំទ្ររួប​គេ មាន​មន្ទិលសង្ស័លើ​បញ្ហានេះ ។

​តារាសាច់សខ្ចី របស់ផលិតកម្ម ថោនមួយដួងនេះ គេអាចនឹងសង្ស័យថា មាន​អ្នកជួយជ្រោម​ជ្រែង​តាមក្រោយ ដែល​ធ្វើឲ្យរូបគេ មាន​ភាពល្បីល្បាញ​ឆាប់យ៉ាងនេះ ។ បើនិយាយពីសម្រស់វិញ ស្ទើរតែ​ភេទដូចគ្នា ក៏ទ្រាំមិនបានផង ។

ជុំវិញនូវបញ្ហានេះ មិនទាន់មានមជ្ឈដ្ឋាន សិល្បៈណាមួយហានអះអាងថា ពិត ឬ​មិន​ពិត​នោះ​ឡើយ ៕

អត្ថបទ ៖ បុរស​ដំណឹង