វិធីបង្កើនថាមពលសិច

ក្នុងទូទឹកកករបស់អ្នកគួរពោរពេញ ទៅដោយអាហារដែល សមរម្យនោះ  អ្នកនឹងមើលឃើញលទ្ធផលល្អ នៅលើគ្រែមិនខាន ។

      * ស្រាសាំប៉ាញ : ការទទួលទាន ២-៣ កែវ ធានាថានឹង ធ្វើឱ្យអារម្មណ៍ពុះកញ្ជ្រោល​រហូត​ដល់ពេលខ្លះអាចកាត់បន្ថយបាន ទាំងអារម្មណ៍អៀនខ្មាស ។ក៏ប៉ុន្តែ​ប្រសិន​បើទទួល​ទានហួសកម្រិត អាចធ្វើឱ្យអង្គជាតបុរសលែងងើបទៅវិញ ។
* ខ្យងថ្ម : ខ្យងប្រភេទនេះកំពុងល្បីល្បាញឈ្មោះ ព្រោះការស្រាវជ្រាវបានរកឃើញថា ខ្យងថ្មនេះប្រៀបដូចជាអាស៊ីដអាមីណូដ៏កម្រជួយភ្ញោចបង្កើនអ័រម៉ូនផ្លូវភេទបានយ៉ាងប្រសើរ។ អាស៊ីដប្រភេទនេះគ្មានវត្តមាននៅក្នុងហាងដើម្បីសុខភាព តែគួរទទួលទានវាក្នុងរូបភាព​នៅឆៅហើយបើយកទៅចម្អិនឆ្អិននឹងចុះខ្សោយគុណភាព ។
* ឈើអែមប្រភេទផ្សេងៗ : អ្នកមានបំណងបង្កើនថាមពលផ្លូវភេទដែរទេ ? សមាគមស្រាវជ្រាវ​​​​​​នៅឈីកាហ្គោ បានរកឃើញថា ក្លិនឈើអែមដែលមាននៅក្នុងនំប៉័ង​ធ្វើឱ្យ​ចរន្តឈាមបុរសមានសភាពក្លៀវក្លា ព្រោះក្រោយពេលគេបានពិនិត្យល្អិតល្អន់ ក្លិន​ដែល​មានប្រសិទ្ធភាពភ្ញោចអារម្មណ៍ផ្លូវភេទបានប្រសើរជាងគេ មិនមែនទឹកអប់កោរពុក​មាត់ តែជាក្លិនឈើអែមទៅវិញ ។
* ទឹកឃ្មុំ : ជាតិផ្អែមពីធម្មជាតិមានប្រភពផលិតជាច្រើន ក្នុងនោះមានទាំងក្នុងបន្លែពណ៌បៃតង ផ្លែឈើ និង សណ្តែក ជួយឱ្យរាងកាយបំប្លែងថាម- ពល និងប្រើអេស្ត្រូជេន ដើម្បីបង្កើនកម្រិតឈាមនៃអ័រម៉ូនតេស​តូស្តឺរ៉ូនដែលមាន​តួនាទី​ជាអ្នកភ្ញោចថាមពលផ្លូវភេទនៅត្រង់អវយវភេទ ព្រមទាំងជួយជំរុញឱ្យដល់​ចំណុច​កំពូល​ទាំងបុរស និង ស្ត្រី ។
* ការ៉េម វ៉ានីលឡា :ការ៉េមជាចំណីអាហារដែលសម្បូរទៅដោយកាល់ ស្យូម និង ហ្វូស​​ហ្វ័រ​ដែលធាតុរ៉ែទាំងពីរនេះជាអ្នកបង្កើតសាច់ដុំថាមពល បម្រុងនឹងភ្ញោចផ្លូវតណ្ហា ។កាល់ស្យូម ២០០ មិល្លីក្រាម អាចជួយឱ្យអ្នក ឈានដល់ចំណុចកំពូលបានយ៉ាងរលូន​ព្រោះ​សាច់ដុំដែលគ្រប់គ្រងដើម្បីឱ្យដល់ចំណុចកំពូលនេះត្រូវការកាល់ស្យូមជាអ្នកជំរុញ ។ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ការ៉េមនៅពេលមានសិចនឹងជួយបង្កើនភាពត្រេកត្រអាលរបស់អ្នក បានច្រើនដង។
* សណ្តែកប៊្រេស៊ីល : ជាប្រភពវីតាមីន  ដ៏វិសេសវិសាលបំផុត និងមានសកម្មភាព​សំខាន់ក្នុងការផលិតអ័រម៉ូនសិច ជួយឱ្យឈាមរត់ទៅចិញ្ចឹម អវយវ​ភេទ ។លើសពីនេះ​ទៅ​ទៀត ក៏ជាប្រភពដ៏កំពូលនៃអាស៊ីដខ្លាញ្ញ់​មិនកក​ដែលហុច​ផលយ៉ាងល្អដល់​បេះដូង​ក្នុង​ការ​​​​​ភ្ញោច​​ដើម្បីផលិតអ័រម៉ូនសិចផង ដែរ ។
* សូកូឡា : ជាចំណីសំណព្វចិត្តដែលពោរពេញទៅដោយសារជាតិម៉្យាង ឈ្មោះ​ហ៊្វីនី​នីរ៉ាមីន ជួយភ្ញោចលំហូរចេញអ័រម៉ូនអ៊ីនដូហ្វីន​ដើម្បីឱ្យអារម្មណ៍រលូនល្អ​តាមធម្មជាតិ ។ ក្រៅពីនេះ សូកូឡាក៏នៅមានសារជាតិ ម៉េតទីល សាន់ទីនជួយភ្ញោចសរសៃ​ប្រសាទ​ធ្វើ​ឱ្យ​ស្បែកកាន់តែទន់គួរឱ្យចង់អង្អែលជាពិសេសក្លិនរបស់សូកូឡាជួយភ្ញោចអារម្មណ៍ឱ្យឆាប់ស្រើបស្រាលទៀត ផង ៕

 

 

ប្រវត្តិ​មហាម៉ាត់

Facebook Notice for EU! You need to login to view and post FB Comments!