Kelly Clarkson តារាដំបូងរបស់ American Idol

តើលោកអ្នកមានដឹងទេថា តារាមួយណាដែលជាប់ចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធី American Idol ដំបូងបំផុត? ប្រហែលជាមានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលដឹង នោះគឺនាង Kelly Clarkson។

Kelly Clarkson នាងមានឈ្មោះកំណើត  Kelly Brianne Clarkson កើតនៅថ្ងៃទី 24 ខែមេសា ឆ្នាំ 1982 ជាតា​រា​ចម្រៀង អ្នកនិពន្ធចម្រៀង និងជាតារាសម្តែង។ ក្រោយពីជាប់កម្មវិធី American Idol នាងបានចេញនូវ​អាល់ប៊ុម និងសម្ដែងភាពយន្ត និងកម្មវិធីផ្សេងៗ។ បទចម្រៀងរបស់នាងដំបូងនោះគឺមានចំណងជើងថា “A Moment Like This”​ បទនេះទទួលបានការគាំទ្រជាច្រើនពីសំណាក់មហាជន។ បន្ទាប់មកនាងបានអភិវឌ្ឍន៍ខ្លួនដោយខិតខំហាត់ច្រៀងរហូតដល់ឆ្នាំ 2004 នាងមានចេញនូវអាល់ប៊ុមមួយមានចំណងជើងថា Breakaway ដែលលក់អស់ជាង 12 លានបន្ទះ នេះជាភាពជោគជ័យរបស់នាងមួយទៀត។

គួររំលឹកផងដែរថា Kelly Clarkson កើតនៅក្នុងតំបន់ Fort Worth រដ្ឋតិចសាស ហើយធំធាត់នៅក្នុងក្រុង​តូចមួយឈ្មោះ Burleson នាងមានបងប្អូនបីនាក់ ហើយនាងជាកូនទីបី។ នៅពេលនាងមានអាយុ 6 ឆ្នាំ ឪពុកម្តាយរបស់នាងបានលែងលះគ្នា ហើយនៅពេលនាងមានអាយុ 7 ឆ្នាំ ម្តាយរបស់នាងក៏រៀបការប្តីថ្មីជាមួយនឹងលោក Jimmy Taylor។ Kelly Clarkson នាងមានទេពកោសលខាងសិល្បតាំងពីកំណើត នៅពេលនាងរៀនថ្នាក់ទី 6 លោកគ្រួរបស់នាងបានឲ្យនាងច្រៀងសាកល្បង ព្រមទាំងជម្រុញនាងឲ្យ​រៀង​ខាងតន្ត្រីទៀតផង។​ រហូតដល់មកដល់     ចុងឆ្នាំ 2011 នាងបានចេញនូវអាល់ប៊ុមថ្មី Stronger ដែលនៅក្នុងនោះបទដែលទទួលបានការគាំទ្រ និងពេញនិយមនោះគឺបទ “Stronger (What Doesn’t Kill You)” និង​បទ “Mr. Know It All”។ ក្នុងនោះនាងក៏ទទួលបាននូវពានរង្វាន់ជាច្រើនផងដែរដូចជាពាន Grammy Awards ចំនួន 2 ពាន MTV Video Music Awards ចំនួន 3 ពាន Billboard Music Awards ចំនួន 12 ពាន American Music Awards ចំនួន 4 និងពាន Women’s World Award ចំនួន 1៕

Facebook Notice for EU! You need to login to view and post FB Comments!