បង្កើននូវ​ភាព​សប្បាយ​រីករាយ​ជាមួយ​នឹង ​Optimus ​Net ​Dual

ដើម្បីបំពេញនូវសេចក្តីត្រូវការ ក៏ដូចជាបង្កើននូវភាពទាន់សម័យដល់អ្នកប្រើប្រាស់ ក្រុមហ៊ុនទូរស័ព្ទដៃ LG បានរចនានូវជំនាន់ថ្មីរបស់ Optimus Net ឲ្យទៅជា Optimus Net Dual ដែលអាចប្រើបានស៊ីមកាត​ចំនួន 2។ សម្រាប់ Optimus Net Dual SIM នេះ មានអង្គប្រតិបត្តិក្នុងល្បឿន 800 MHz មានអេក្រង់ទំហំ 3.2 អ៊ីង ប្រភេទ HVGA ដែលផ្តល់នូវគុណភាពខ្ពស់ជាង QVGA ព្រមទាំងមានកាមេរ៉ាទំហំ 3.2 មេហ្គាភិចសែល និងប្រើប្រាស់នូវប្រព័ន្ធដំណើរការ Android 2.3.3។

បណ្តុំនៃការចែករំលែក

ចែករំលែកនូវព័ត៌មាន និងព្រឹត្តិការណ៍ផ្សេងៗទៅដល់មិត្តភ័ក្តិ ក្រុមគ្រួសារយ៉ាងងាយស្រួលដែលពីមុនមិនធ្លាប់មាន នោះគឺ LG Social+™ ។ ជាមួយនឹងមុខងារនេះ អ្នកប្រើប្រាស់អាចទាញយកនូវ​បណ្ដាកម្មវិធីបណ្ដាញសង្គមផ្សេងៗមកដាក់លើ Homescreen ដើម្បីជាភាពងាយស្រួលក្នុងការចូលទៅប្រើប្រាស់ ដោយគ្រាន់តែចុចម្តងអាចធ្វើការ post នូវព័ត៌មានផ្សេងៗបានដោយងាយ ដែលក្នុងនោះមាន Facebook, Twitter និង MySpace។ នៅចាំអីទៀត ឆាប់ឡើង!!!

កម្រិតប្រើប្រាស់ខ្ពស់

ជាមួយនឹង Gingerbread ដែលជាជំនាន់ 2.3 នៃ Android OS បានផ្តល់នូវកម្មវិធីជាង 130,000 នៅលើ Android Market។ ម្យ៉ាងទៀតវាធន់នឹងការប្រើប្រាស់ បើទោះបីជាលោកអ្នកប្រើកម្មវិធីកម្សាន្តជា​ច្រើនក្នុងពេលតែមួយក្តី។

ដំណើរការល្អប្រសើរ

ដោយបានបំពាក់មកជាមួយនូវ CPU ល្បឿន 800 MHz ផ្តល់នូវភាពងាយស្រួលក្នុងការបើក​គេហទំព័របានរហ័ស ដំណើរការកម្មវិធីដោយមិនមានការអាក់ខាន អាចទ្រទ្រង់នូវការដំណើរការកម្មវិធីបានច្រើន ហើយបើធៀបជាមួយនឹង 600 MHz វិញគឺខុសគ្នា 33% នៃលឿន។

ឆ្លាតក្នុងការចែករំលែក

ចែករំលែកនូវតន្ត្រី វីដេអូ រូបភាព ទៅកាន់ឧបករណ៍បង្ហាញផ្សេងៗដែលមានអេក្រង់ធំៗបាន​ដោយងាយស្រួលតាមរយៈ Wireless ដោយប្រើនូវ DLNA ជាមួយនឹងមុខងារ SmartShare។

ច្បាស់ជាងមុន

ដោយមាននូវអេក្រង់ទំហំ 3.2 ប្រភេទ HVGA បានបង្ហាញរូបភាពនៅលើអេក្រង់ច្បាស់ល្អជាង QVGA បើទោះបីជាទំហំនៃអេក្រង់ប៉ុនគ្នាក៏ដោយ។

            មិនមែនជាការលើកដំកើន ឬកោតសរសើរនោះទេ ប៉ុន្តែបើតាមការប្រៀបធៀបរវាងតម្លៃ និង សមត្ថភាពរបស់ម៉ូដែលនេះគឺស័ក្តិសមសម្រាប់ អ្នកដែលនិយមលេងម៉ូដទូរស័ព្ទ សម្រាប់អ្នកដែលនិយមលេងលើបណ្ដាញសង្គម សម្រាប់អ្នកដែលចូលចិត្តជជែកកម្សាន្ត ក្នុងនោះក៏ស័ក្តិសមសម្រាប់អ្នកធ្វើការផងដែរ៕

Facebook Notice for EU! You need to login to view and post FB Comments!