មិនអីទេបង! ម៉ែអូនមិនដឹងទេ

យោងតាមប្រភពព័ត៌មានជារូបភាពអនាចារ្យរបស់សិស្សសាលា​​ មួយគូនៅបណ្តាញ​គេហទំព័ទំ​នាក់​​ទំនងសង្គមដ៏ធំមួយ​​ បានបង្ហាញនូវ​ភាពមិនប្រក្រតីនៃសីលធម៌សង្គម​ ។

Facebook គឺជាបណ្តាញទំនាក់ទំនងធំជាងគេក្នុងពិភពលោកនាពេលបច្ចុប្បន្នកាល ​ ហើយក៏ជាបណ្តា​ញមួយដែលមានមនុស្សច្រើនជាងគេប្រើប្រាស់ដូច​គ្នាផងដែរ​ ។​​

Facebook គេបង្កើតឡើងសម្រាប់ប្រើក្នុងមូលបទមួយ សម្រាប់មនុស្សដែល​ចង់បាន​ការ​ងារ​ធ្វើ ​ហើយ​បំពេញនូវទិន្នន័យរបស់ខ្លួនយ៉ាងច្បាស់ជាក់ ដោយ​មានលក្ខណៈ​ស្រ​ដៀង​ទៅ​នឹង CV នោះនយោជក​ដែល​គេត្រូវការបុគ្គលិកនឹងមកពិនិត្យ បើគេមើលទៅទិន្នយើង​គ្រប់គ្រាន់គេនឹង​ហៅយើងធ្វើការតែ​ម្តង នេះ​គឺអ្វីដែលជាគោល​បំណងរបស់អ្នក​បង្កើត​នូវគេហទំព័រនេះ​ឡើង។​ ដោយឡែកម្យ៉ាងវិញទៀត គេ​ប្រើ Facebook សម្រាប់ផ្លាស់ប្​តូរគំនិតយោបល់គ្នា និងកិច្ចការសាលាជាដើម ការប្រើប្រាស់បានល្អ​រមែង​បានផលល្អ ។

មិនអីទេបង ! ម៉ែអូនមិនដឹងទេ គឺ​ជាអត្ថន័យមួយដែលនិយាយពីភាព​អន់ខ្សោយ​របស់យុវវ័យ​នាពេលបច្ចុប្បន្ន ដែល​កំពុងតែប្រើប្រាស់រូប​ភាពប្រាគចាកពីសង្គម មនុស្សឲ្យតម្លៃសង្គម ទើបស​ង្គម​ឲ្យតម្លៃតាមក្រោយ​ ។

តើវា​ត្រឹមត្រូវដែរទេ សម្រាប់អ្វីដែលយើងខំបិតបាំង​យូរណាស់មក​ហើយ ហើយឲ្យមនុស្ស ទូទាំង​ពិភព​លោកបានឃើញ ដោយឱបថើប ជញ្ជក់មាត់គ្នាឲ្យគេឃើញ​ជាសាធារណៈ យ៉ាងនេះ វា​មិនជាការល្អ​នោះទេ ។ សម្រាប់បញ្ហានេះវា​ជាបញ្ហាសំខាន់សម្រាប់តំណពូជ​ ប៉ុន្តែគួរណាស់រកកន្លែង​ដែល​បិទ​បាំង​ឬ​ទីគួរសមបន្តិចទៅ ។ សម្រាប់នារីជាច្រើនគាត់បាននិយាយថា មនុស្សប្រុសទោះខិលខូចយ៉ាងណា​យកមក​លាង​ទឹកទៅ នៅតែទឹកដបទេ  ចំណែកនារីដូច​ពួកគាត់វិញជាផ្ទាំងក្រណាត់ស បើយក​ពណ៌​​ទៅបៀកពិតជា​ចេញពណ៌ជាក់ជាមិនខាន ហើយមិនអាចលុបជារៀងរហូត ។

មនអីទេបង! ម៉ែអូនមិនដឹងទេ មើទៅពួកអ្នកទាំងពីនេះ​នៅក្មេង​ណាស់ គ្មានសមត្ថភាព​ចិញ្ចឹមគ្នានោះ​ទេ ហើយម្យ៉ាងវិញទៀតនៅជាឯកសណ្ឋានសិស្សនៅឡើយ គួរណាស់​ខិតខំសិក្សាវាល្អជាងនេះ ណាប្អូន កុំប្រឡែងនឹង​កាមលោកីយ៍ទាំងនៅក្មេង​យ៉ាងនេះ វាមិនល្អទេ ៕

សម្រាប់ប្រិយមិត្តរបស់ ដំណឹង វិញគិតយ៉ាងដូចម្តេចដែរ ?

បំណងល្អពី បុរសដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!