ហង្សមាស សំបុត្រថ្លៃ តែផាសុកភាព

ថ្ងៃនៃក្តីស្រលាញ់ខាងមុខនេះ តើប្រិយមិត្ត​ទៅណា ? ប្រិយមិត្ត​មានគម្រោងហើយឬនៅ? កុំ​នៅទន្ទឹងចាំយូរអី ទៅចូលរួមទស្សនា កម្មវិធី Best of The Best ជាមួយនឹងគេហទំព័រ ដំណឹង ទាំងអស់​គ្នា ។

Best of The Best ឆ្នាំនេះខុសពីឆ្នាំមុន​ៗ ដែលប្រព្រឹត្តឡើងនៅពហុកីឡាដ្ឋានជាតិ ប៉ុន្តែនៅឆ្នាំ​នេះ បេសកកម្ម ទី ៧ របស់ហង្សមាសនឹង​មានវត្តមាននៅ មហោស្រប កោះ ពេជ្រ ដែលមាន​កន្លែង​ស្រួល​​អង្គុយ អមជាមួយនឹងម៉ាស៊ីនត្រជាក់ ដែលប្រកប ទៅ ដោយ ផាសុកភាព​ ។

ទោះបីជាឆ្នាំនេះ​សំបុត្រថ្លៃក្តី តែវាជាកម្មវិធីដែលមានលក្ខណៈស្តងដា ដែលតប ឆ្លើយសមរម្យ​នឹងតម្លៃ របស់ប្រិយមិត្ត ។ កម្មវិធី​  Best of The Best ឆ្នាំនេះ ខុសពីឆ្នាំមុន ដោយឆ្នាំ​នេះ​ហង្សមាស​បាន​​ប្រ​មូលនូវគ្រប់តារាចម្រៀង​ស្ទើរ​គ្រប់ផលិតកម្ម រួមមាន លោក សូណូ អ្នកនាង​ យក់​ ឋិតរដ្ឋា លោក នៅ​​ ស៊ីនឿន នឹង​ក្រុម Legacy និង​តារាចម្រៀង ទ្រនំចាស់របស់ហ្សមាស​ ផងដែរ ។

លោក ផាន់ សារ៉ាត់ បុគ្គលិក​របស់​ក្រុមហ៊ុនមួយនៅខេត្ត កំពង់ធំ លោកបានមាន ប្រសាសន៍ថា ឆ្នាំនេះការប្រគុំតន្ត្រីរបស់ហង្សមាស ពិតជាប្លែក ទាំងតារាចម្រៀង និង ទីកន្លែង ទោះបីជាឆ្នាំនេះ​សំបុត្រ​ថ្លៃមែន តែ​វា​មិនជាបញ្ហាទេ ព្រោះអីវាសមស្រប នឹង ទីកន្លែងដែល​មានផាសុក ភាព ។ លោក បន្តប្រាប់ គេហទំព័រ ដំណឹង ថា រាល់ការ ប្រគុំ តន្ត្រីខ្នាតធំរបស់ហង្សមាស លោកមិនដែលខាននោះទេ តែង​តែ​ទៅមើល​រៀងរាល់ឆ្នាំ សម្រាប់ឆ្នាំទី ៧ របស់ហង្សមាសនេះ លោកក៏បានទិញសំបុត្រកក់កន្លែង​រួច​រាល់​ហើយ ៕

សម្រាប់ប្រិយមិត្តវិញ បាន​ទិញសំបុត្ររួចរាល់​ហើយ ឬ​នៅ ?

ដោយ៖ បុរសដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!